ដោយៈរ៉ាណេត
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានធ្វើការចុះពិនិត្យនិងវាយតម្លៃទៅការអនុវត្តកម្មវិធី ជំរុញវិស័យវារីវប្បកម្មបែបទំនើប CaPFish-Capture និង CaPFish Aquaculture ក្រោយការទទួលជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុបចំនួន៨៧លានអឺរ៉ូ ស្មើនឹងប្រមាណជាង៩០លានដុល្លារសម្រាប់រយៈពេល៦ឆ្នាំ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ លោក វេង សាខុន និងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ បានដឹកនាំប្រតិភូចំរុះរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុប និងតំណាងអង្គការ AFD FAO និង UNIDO ទឹកដីអង្គរ ក្នុងបំណងចុះមកពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី អញ្ជើញមកកាន់ CaPFish-Capture និង CaPFish Aquaculture ត្រូវបានទទួលជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុបចំនួន៨៧លានអឺរ៉ូ សម្រាប់រយៈពេល៦ឆ្នាំ។
លោកវេង សាខុន មានប្រសាសន៍ថា “កម្មវិធីនេះ មានគោលបំណងចម្បងគាំទ្រនូវឆន្ទៈ សម្រេចឱ្យបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ននៃវិស័យវារីវប្បកម្ម ដើម្បីចូលរួមធានាសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របទៅតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យជលផល” ។
លោកបន្តទៀតថា តាមបំណងប្រាថ្នាដ៏ទទួចរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី គឺចង់បាន ចង់ឃើញសមាជិក សហគមន៍នេសាទ នៅទូទាំងប្រទេស មានជីវភាពសម្បូរសប្បាយ ការពារបាននូវធនធានធម្មជាតិ រស់នៅជួបជុំគ្រួសារ ក្រោមម្លប់សុខសន្តិភាព។ ដូច្នេះ តាមរយៈជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុបនេះ រដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវខិតខំគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍសហគមន៍ នេសាទកំពង់ភ្លុកឲ្យមានការរីកចម្រើនជាជំហានៗ ដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក អេង ជាសាន បានរាយការណ៍ជូនគណៈប្រតិភូ អំពីដែនសមត្ថកិច្ចរបស់រដ្ឋបាលជលផល ក្នុងការគ្រប់គ្រងផ្ទៃដីព្រៃលិចទឹក ក្នុងបឹងទន្លេសាបមានចំនួន៦៤២ពាន់ហិកតា មានសហគមន៍នេសាទ២៣មានតំបន់អភិរក្ស៤កន្លែង គ្របដណ្តប់លើផ្ទៃដី៨៤៣៥ ហិកតា សកម្មភាពប្រចាំថ្ងៃរបស់សហគមន៍នេសាទ ផលចាប់ប្រចាំឆ្នាំ សកម្មភាពបង្គ្រាបបទ ល្មើស។
ជាក់ស្តែងតាមផ្លូវទឹកទៅកាន់សហគមន៍ គណៈប្រតិភូបានឃើញសកម្មភាព បង្គ្រាបបទល្មើសនេសាទ២ករណី របស់មន្ត្រីរដ្ឋបាលជលផលផងដែរ។ នាឱកាសនោះ សហគមន៍នេសាទចំនួន១៥០ ក្នុងនោះ១០០ សហគមន៍ ជាសហគមន៍នេសាទ និង៥០ទៀតជាសហគមន៍ស្រះជម្រកត្រី ដោយសហគមន៍នីមួយៗទទួល បានប្រាក់ឧបត្ថម្ភ៤លានរៀល៕






