ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​កូរ៉េខាងត្បូង​ផ្តល់​សន្ទុះ​ខ្លាំងសម្រាប់​ទំហំ​ពាណិជ្ជកម្ម

0

ដោយ ហ្សូ​លី

សេ​អ៊ូ​លៈ ប្រទេស​កូរ៉េខាងត្បូង​កំពុង​បង្កើនល្បឿន ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​បណ្តារ​ប្រទេស​មាន​សក្តានុពល​ជាច្រើន។ កិច្ចព្រមព្រៀង​នេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ជម្រុញ​ពាណិជ្ជកម្ម និង​រក្សាបាន​ទំហំ​ពាណិជ្ជកម្ម​ចំពេល​ការផ្ទុះ​ឡើង​នៃ​មេរោគ។

យោងតាម​ទិន្នន័យ​ពី​សេ​វាគយ នៃ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​បង្ហាញថា ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លំដាប់​ទី៤ នៅក្នុង​តំបន់​អាស៊ី​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​ប្រទេស​នានា ស្មើនឹង​ទឹកប្រាក់​ប្រមាណ៤០.៤ពាន់​លាន​ដុល្លារ ក្នុង​ខែមករា រហូតដល់​ខែកញ្ញា។

ផ្ទុយទៅវិញ ប្រទេស​កូរ៉េខាងត្បូង បានប្រកាស​ឱនភាព​ពាណិជ្ជកម្ម​ចំនួន១២,៨ ពាន់​លាន​ដុល្លារ ជាមួយ​ដៃគូ​មិនមែន​តំបន់​ពាណិជ្ជកម្ម​សេរី ដែលជា​លទ្ធផល​ធ្វើឱ្យ​ឳ​ន​ភាព​ពាណិជ្ជកម្ម​មាន​ទំហំ​សរុប​ចំនួន២៧,៦ពាន់​លាន​ដុល្លារ។

គិត​មក​ត្រឹម​ក្នុង​រយៈពេល៩ខែ នៃ​ឆ្នាំ២០២០នេះ ទំហំ​ពាណិជ្ជកម្ម​របស់​កូរ៉េខាងត្បូង ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​បាន​ធ្លាក់ចុះ៥,៣ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែល​ទាប​ជាង១៦,៨ ភាគរយ ធ្លាក់ចុះ​នៅក្នុង​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​មិនមែន​ដៃគូ​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា។

ដោយសារ​ការផ្ទុះ​ឡើង​នៃ​មេរោគ​នេះ ការនាំចេញ​និង​ការនាំ​ចូល​ជាទូទៅ​របស់​កូរ៉េខាងត្បូង​បាន​ធ្លាក់ចុះ៨,៦ ភាគរយ និង៩,១ ភាគរយ​ធៀប​នឹង​ឆ្នាំ២០១៩ កន្លងទៅ។

ប្រទេស​កូរ៉េខាងត្បូង បាន​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម ដោយបាន​កើន​ដល់​ចំនួន២៣,៥ពាន់​លាន​ដុល្លារ ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងអំឡុង​ពេលនេះ ទោះបីជា​ការនាំចេញ​បាន​ធ្លាក់ចុះ១០,៣ ភាគរយ​ក្តី។

ឱនភាព​ពាណិជ្ជកម្មរ​បស់​កូរ៉េខាងត្បូង ជាមួយ​សហភាព​អឺរ៉ុប​មាន​ទំហំ៥,៧ ពាន់​លាន​ដុល្លារ ដោយសារ​ការនាំ​ចូល​ពី​តំបន់​នោះបាន​កើនឡើង២,៨ភាគរយ បើទោះបីជា​ការនាំចេញ​ធ្លាក់ចុះ៧,៧ភាគរយ​ក៏ដោយ។

ទីភ្នាក់ងារ​គយ​បាន​និយាយថា ការនាំ​ចូល​ជាទូទៅ​របស់​កូរ៉េខាងត្បូង ពី​សហភាព​អ៊ឺរ៉ុប បាន​កើនឡើង ខណៈពេលដែល​ថ្នាំពេទ្យ វ៉ាក់សាំង ទំនិញ​ប្រណីត និង​រថយន្ត​ត្រូវបាន​នាំចូល៕ Yonhap៕

LEAVE A REPLY

Please enter your comment!
Please enter your name here