ដោយ ហ្សូលី
បាងកកៈ ប្រទេសជាច្រើននៅជុំវិញពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដោយជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែវាមិនមែនជារឿងសំខាន់សម្រាប់ប្រទេសថៃនោះឡើយ ព្រោះប្រទេសនេះជួបវិបត្តិមួយទៀតគឺបាតុកម្ម។

កាលពីខែមករាប្រទេសថៃរងគ្រោះធ្ងន់ធ្ងរ ដោយសារ COVID-19 ក្នុងនាមជាប្រទេសដំបូង នៅខាងក្រៅប្រទេសចិនដែលបានរកឃើញវីរុស។ ជាមួយនឹងករណីជាង ៣៧០០ករណី រឿងជោគជ័យឈានមុខគេរបស់ប្រទេសថៃ មានអ្នកស្លាប់តិចតួចបំផុត ទោះយ៉ាងណាឥទ្ធិពល នៃជោគជ័យនោះលើសេដ្ឋកិច្ចគឺជាបញ្ហាខុសគ្នា។
លោកបណ្ឌិត Kirida Bhaopichitr នាយកផ្នែកសេវាកម្មស៊ើបការណ៍សេដ្ឋកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ថៃបានមានប្រសាសន៍ថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសថៃ គឺជាសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះខ្លាំងបំផុត។ វាជារឿងគួរឱ្យអស់សំណើចណាស់ ព្រោះថៃអាចគ្រប់គ្រងអត្រាឆ្លងមេរោគច្រើនជាងគេ ប៉ុន្តែសេដ្ឋកិច្ចក៏រងផលប៉ះពាល់ផងដែរ។
សេដ្ឋកិច្ចគឺអាក្រក់រួចទៅហើយ ជាមួយការធ្លាក់ចុះ១២,២ ភាគរយនៅក្នុងត្រីមាសទី២ ហើយវាជាការធ្លាក់ចុះដ៏ធំបំផុត នៅក្នុងសេដ្ឋកិច្ចធំជាងគេទី២នៅអាស៊ីអាគ្នេយ៍ ចាប់តាំងពីវិបត្តិអាស៊ីឆ្នាំ១៩៩៧ ។ ជាមួយគ្នាការនាំចេញ និងការមកដល់នៃភ្ញៀវទេសចរធ្លាក់ចុះជាង៧០ភាគរយ។
ការកើនឡើងនៃកំដៅនយោបាយរបស់ប្រទេសថៃ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធសេដ្ឋកិច្ច ដែលកំពុងរងឥទ្ធិពលពីការរីករាលដាលនៃជំងឺរាតត្បាត។ អស់រយៈពេលជាច្រើនខែនៅតាមដងផ្លូវក្មេងៗជំនាន់ក្រោយ រាប់ពាន់នាក់របស់ប្រទេសថៃបានប្រមូលផ្តុំគ្នា។ វាជាចលនាមួយដែលទទួលបានសន្ទុះ និងការគាំទ្រជាសាធារណៈ កាន់តែទូលំទូលាយ មិនមែនដោយសារទស្សនៈនយោបាយ ប៉ុន្តែប្រហែលជាការមិនពេញចិត្តខាងសេដ្ឋកិច្ចច្រើនជាង។
លោក Somprawin Manprasert ប្រធានសេដ្ឋវិទូនៅធនាគារ Bank of Ayudhya មានប្រសាសន៍ថា មានការងារប្រហែល១៣លានកន្លែង ដែលប្រឈមនឹងហានិភ័យនិងបាត់បង់ចំណូល ដែលស្មើ១ភាគ៣នៃកម្លាំងពលកម្ម។ នៅពេលសេដ្ឋកិច្ចមិនល្អប្រជាជនអាចនឹងចេញមកតវ៉ាបន្ថែមទៀត។ ប្រជាពលរដ្ឋនៅទូទាំងប្រទេស បានកាត់បន្ថយយ៉ាងខ្លាំងនូវការចំណាយ ហើយអាជីវកម្មកំពុងមានការលំបាក។
មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច (EIC) ដែលជាកន្លែងស្រាវជ្រាវមួយ ក្រោមធនាគារពាណិជ្ជកម្មរាយការណ៍ថា ការបិទអាជីវកម្មបានកើនឡើងជិត៤០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
កម្ចីប្រាក់ធ្លាប់មានភាពងាយស្រួល ឥលូវនេះមានការរឹតត្បិតជាច្រើនដូចជា ប្រសិនបើអតិថិជនមិនបានកាត់បន្ថយប្រាក់ខែរបស់ពួកគេ ក្នុងកំឡុងពេល COVID បន្ទាប់មកធនាគារនឹងមិនយល់ព្រមលើប្រាក់កម្ចីនោះទេ ហើយពួកគេក៏មិនអាចទិញឬបង់រំលស់អ្វីបានដែរ។
លោកបណ្ឌិតបានមានប្រសាសន៍ថា“ឥឡូវនេះក្តីសង្ឃឹមតែមួយគត់ គឺការចំណាយរបស់រដ្ឋាភិបាល និងជួយដល់ផ្នែកផ្សេងៗនៃសេដ្ឋកិច្ចថៃ ហើយនោះនឹងពិបាកណាស់នៅពេលនេះ” ៕ CGTN






