ដោយ គង់ សូរិយា
ភ្នំពេញ៖ ច្បាប់គ្រប់គ្រងវិស័យសំណង់ ដែលគេរង់ចាំជាយូរមកហើយរំពឹងនឹងទទួលបានការអនុម័តនៅចុងឆ្នាំនេះ។ នេះបើតាមលោកសេង ឡូតអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
លោកបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១២ ឧសភានេះថា ច្បាប់នេះបានបញ្ចូនដល់ក្រុមអ្នកច្បាប់ទីស្តីការគណៈរដ្ឋមន្រ្តី និងអន្តរក្រសួងដើម្បីពិនិត្យនិងសម្រេចហើយ។ យើងរំពឹងថាច្បាប់នេះនឹងបញ្ចប់ និងអាចដាក់ឲ្យរដ្ឋសភាជាតិនៃកម្ពុជាអនុម័តនៅចុងឆ្នាំនេះ។នេះជាគោលបំណងរបស់យើង តែការប្រែប្រួលយ៉ាងម៉េចទៀត យើងមិនទាន់ដឹងនៅឡើយទេ។






