ដោយ វឌ្ឈនៈ
ភ្នំពេញៈ អ្នកជំនាញមើលឃើញពីទីផ្សារអចលទ្រព្យ មានការប្រែប្រួលពាក់ព័ន្ធនឹងតម្លៃអាស្រ័យលើតម្រូវការ ដោយមិនបានកំណត់តំបន់ណា ឬទីតាំងណានោះទេ។
លោកចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលវត្ថុកម្ពុជា បានប្រាប់គេហទំព័រ Properrytarea.asia កាពីពេលថ្មីៗនេះថា តាមពិតមិនថាតំបន់ពាណិជ្ជកម្ម ឬតំបន់លំនៅឋាននោះទេ ឱ្យតែមានតម្រូវការនឹងជួយជំរុញឱ្យតម្លៃលើទីផ្សារ អចលនទ្រព្យកាន់ តែមានការប្រែប្រួលកាន់តែខ្លាំង។
លោកស្រីបន្តថា “និយាយជារួមឱ្យតែតំបន់ណាមានតម្រូវការខ្ពស់ តម្លៃអចលចនវត្ថុ មានការហកឡើងខ្ពស់ផងដែរ ។ នៅពេលដែលមនុស្សមានតម្រូវការ នឹងធ្វើឱ្យរបស់របរសម្រាប់ផ្គត់ផ្គងក៏នៅមានកម្រិត ហើយតម្លៃវាដូចគ្នា បើវាជាទីតាំងដែលគេចង់បានគ្រប់គ្នា នឹងធ្វើឱ្យតម្លៃវាឡើងខ្ពស់” ។
លោកស្រីបញ្ជាក់ទៀតថា យើងមិនអាចកំណត់ថា តំបន់នេះមានតម្លៃអចលនទ្រព្យខ្ពស់ ឬតំបន់នោះមានតម្លៃទាបឬខ្ពស់អីបានទេ វាស្រ័យទៅលើការចង់បានរបស់វិនិយោគ ឬអ្នកអភិវឌ្ឍន៍ប៉ុណ្ណោះ ទីតាំងណាក៏មានតម្លៃដែរ តែគ្រាន់ភាគរយនៃការឡើង គឺខុសគ្នា។
លោកច្រឹក សុខនីម ប្រធានសមគមនភ្នាក់ងារ និងវាយតម្លៃងអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា សម្រាប់ទីផ្សាតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតំបន់ណាក៏ដូចជាតំបន់ណា គឺថា មិនមានសញ្ញាណាមួយធ្លាក់ចុះនោះទេ បើទោបីកម្ពុជា ប្រឈមក៏ដោយ។
លោកថ្លែងថា “ខ្ញុំមើលឃើញថា តម្លៃអចលនទ្រព្យទាំងដីធ្លី និងលំនៅឋានជាដើម ទាំងនៅក្នងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្ត ដូចមិនមានអីប្រែប្រួលទេ គ្រាន់តែវាទទួលរងនូវប៉ះពាល់ ពីប្រតិបត្តិការលក់តែប៉ុណ្ណោះ គឺមានការលក់យឺត” ។ លោកបន្ថែមថា “តម្រូវការអចលនទ្រព្យនៅតែមាន ជាពិសេសលំនៅឋាន ហើយតម្លៃក៏វានមិនធ្លាក់ចុះដែរ” ៕