ទីផ្សារ​អចលនទ្រព្យ​មានតម្លៃ​ខ្ពស់​ស្ថិតក្នុង​សភាព​ដូចម្តេច ខណៈ​ចំនួន​ប្រជាជន​វណ្ណៈ​កណ្តាល​មាន​ចំនួន​ច្រើន

0

ដោយ​ វ​ឌ្ឈ​នៈ

ភ្នំពេញៈ អ្នកជំនាញ​មើលឃើញ​ពី​ទីផ្សារ​អចល​ទ្រព្យ មានការ​ប្រែប្រួល​ពាក់ព័ន្ធ​នឹង​តម្លៃ​អាស្រ័យ​លើ​តម្រូវការ ដោយ​មិនបាន​កំណត់​តំបន់​ណា ឬ​ទីតាំង​ណា​នោះទេ។

លោក​ចេ​វ សុ​ឃុន ប្រធាន​សមាគម​អ្នកជំនាញ​អចលវត្ថុ​កម្ពុជា បាន​ប្រាប់​គេហទំព័រ Properrytarea.asia កា​ពី​ពេលថ្មីៗនេះ​ថា  តាមពិត​មិន​ថា​តំបន់​ពាណិជ្ជកម្ម ឬ​តំបន់​លំនៅឋាន​នោះទេ ឱ្យ​តែមាន​តម្រូវការ​នឹង​ជួយ​ជំរុញ​ឱ្យ​តម្លៃ​លើ​ទីផ្សារ អចលនទ្រព្យ​កាន់ តែមាន​ការប្រែប្រួល​កាន់តែខ្លាំង។

លោកស្រី​បន្តថា “និយាយ​ជារួម​ឱ្យតែ​តំបន់​ណា​មាន​តម្រូវការ​ខ្ពស់  តម្លៃ​អចល​ច​នវ​ត្ថុ មានការ​ហក​ឡើង​ខ្ពស់​ផងដែរ ។ នៅពេលដែល​មនុស្ស​មាន​តម្រូវការ នឹង​ធ្វើឱ្យ​របស់របរ​សម្រាប់​ផ្គត់​ផ្គង​ក៏​នៅមានកម្រិត ហើយ​តម្លៃ​វា​ដូចគ្នា បើ​វា​ជាទី​តាំង​ដែល​គេ​ចង់បាន​គ្រប់គ្នា នឹងធ្វើ​ឱ្យ​តម្លៃ​វា​ឡើង​ខ្ពស់” ។

លោកស្រី​បញ្ជាក់ទៀតថា  យើង​មិនអាច​កំណត់ថា តំបន់​នេះ​មានតម្លៃ​អចលនទ្រព្យ​ខ្ពស់  ឬ​តំបន់​នោះ​មានតម្លៃ​ទាប​ឬ​ខ្ពស់​អី​បានទេ វា​ស្រ័យ​ទៅលើ​ការចង់បាន​របស់​វិនិយោគ ឬ​អ្នក​អភិវឌ្ឍន៍​ប៉ុណ្ណោះ  ទីតាំង​ណា​ក៏មាន​តម្លៃ​ដែរ តែ​គ្រាន់​ភាគរយ​នៃ​ការឡើង គឺ​ខុសគ្នា។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមគ​មន​ភ្នាក់ងារ និង​វាយតម្លៃ​ង​អចលនវត្ថុ​កម្ពុជា បានឱ្យដឹង​ដែរ​ថា សម្រាប់​ទីផ្សា​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា នៅ​តំបន់​ណា​ក៏ដូចជា​តំបន់​ណា  គឺថា មិនមាន​សញ្ញា​ណាមួយ​ធ្លាក់ចុះ​នោះទេ បើ​ទោ​បី​កម្ពុជា ប្រឈម​ក៏ដោយ។

លោក​ថ្លែងថា “ខ្ញុំ​មើលឃើញថា តម្លៃ​អចលនទ្រព្យ​ទាំង​ដីធ្លី និង​លំនៅឋាន​ជាដើម ទាំង​នៅ​ក្នង​ទីក្រុង​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត ដូច​មិន​មានអី​ប្រែប្រួល​ទេ  គ្រាន់តែ​វា​ទទួលរង​នូវ​ប៉ះពាល់ ពី​ប្រតិបត្តិ​ការលក់​តែប៉ុណ្ណោះ គឺមាន​ការលក់​យឺត” ។ លោក​បន្ថែមថា “តម្រូវការ​អចលនទ្រព្យ​នៅតែមាន ជាពិសេស​លំនៅឋាន ហើយ​តម្លៃ​ក៏​វាន​មិន​ធ្លាក់ចុះ​ដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here