អ្នកជំនាញ៖ កម្ពុជា​ត្រូវការ​អភិវឌ្ឍន៍​តំបន់​ពាណិជ្ជកម្ម​កាន់តែច្រើន​ដើម្បី​ពង្រីកសក្តានុពល​សេដ្ឋកិច្ច

0

ដោយៈ​វុត្ថា

ភ្នំពេញៈ អ្នកជំនាញ​បាន​អះអាងថា បើ​ធៀប​ជាមួយ​នឹ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន កម្ពុជា ត្រូវការ​ការអភិវឌ្ឍ​ន៍​តំបន់​ពាណិជ្ជក​កម្ម​កាន់តែច្រើន នៅក្នុង​ប្រទេស​បន្ថែម​ទៀង ប៉ុន្តែ​បើ​មានការ​អភិវឌ្ឍន៍​ច្រើនពេក អាច​ន​នឹងធ្វើ​ឱ្យមាន​ការផ្គត់ផ្គង់​លើស​តម្រូវការ។

លោកស្រី អាន សុ​ធិ​តា នាយិការ​ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹង​កាលពី​ថ្ងៃទី៩ វិច្ឆិកា​កន្លងមក​ថា ជាការ​ពិត ការអភិវឌ្ឍន៍​តំបន់​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​នឹង​ជួយ​ជំរុញឱ្យមាន​ការអភិវឌ្ឍ​វិស័យ​សំណង់ និង​អចលនទ្រព្យ  តែ​យ៉ាងណា​បើ​មានការ​អភិវឌ្ឍន​តំបន់​ពាណិជ្ជកម្ម​កាន់តែច្រើន ក៏​ជំរុញឱ្យមាន​ការផ្គត់ផ្គង់​ហួស​បរិមាណ​ផងដែរ។

លោកស្រី​បន្ថែមថា “ប្រទេស​កម្ពុជា ការអភិវឌ្ឍន៍​តំបន់​ពាណិជ្ជកម្ម នៅមានកម្រិត​នៅឡើយ បើ​ធៀប​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ដែល​ទាមទា​ឱ្យមាន​ការអភិវឌ្ឍន៍​កាន់តែច្រើន​ថែមទៀត តែ​នៅក្នុង​អំឡុង​ពេលនេះ ហាក់​មានការ​លំបាក​ប​ន្តិ​ច” ។

ចំណែក លោក ឡុង គឺ​ម​សួគ៌  អគ្គនាយក​ក្រុមហ៊ុន Century21 Advance ឱ្យដឹង​ដែរ​ថា ការអភិវឌ្ឍន៍​ឱ្យមាន​តំបន់​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា ជា​សញ្ញា​វិជ្ជមាន​ក្នុងការ​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ  និង​ទេសចរណ៍ ជាពិសេស​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ។

លោក​បន្តថា “នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ននេះ មិនទាន់មាន​តំបន់​ពាណិជ្ជកម្ម (CBD) ច្រើន​នោះទេ បើ​ធៀប​ជាមួយនឹង​បណ្តា​ប្រទេស​មួយចំនួន នៅក្នុង​តំបន់​អាស៊ាន ហើយ​ការអភិវឌ្ឍន៍​តំបន់​ពាណិជ្ជ​កម្មនេះ នឹង​ជួយ​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ន៍​លើ​វិស័យ​អចលនទ្រព្យ​កាន់តែច្រើន​បន្ថែមទៀត” ។

លោក​បន្ថែមថា នៅពេល​មានការ​អភិវឌ្ឍន៍ តម្រូវការ​លើ​វិស័យ​អចលនទ្រព្យ​កាន់​មាន​ភាពរស់រវើក  ដែល​ប្រមូល​ប្តុំ​ទៅដោយ​មនុស្ស សម្ភារៈ​ប្រើ​ប្រើសទំនើបៗ និង ទាន់សម័យ​សម័យ និង​ជាពិសេស​ទាក់ទាញ​ទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ។ ម្យ៉ាងទៀត នៅពេល​មានការ​អភិវឌ្ឍន៍​តំបន់​ពាណិជ្ជ​កម្មនេះ ក៏​ជំ​រុញឱ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​កាន់តែច្រើន​ផងដែរ ដើម្បី​ការពារ​អ្នកវិនិយោគ និង​ប្រជាពលរដ្ឋ​ផងដែរ  ខណៈដែល​វិនិយោគ គិតគូ​ពី​ចំណូល និង​មុខមាត់​ចំពោះ​ជំនួញ​របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here