រដ្ឋាភិបាលកម្ពុជា-ជប៉ុនឯកភាពរួមគ្នា៥ចំណុចលើការងាររៀបចំទីក្រុងឆ្លាតវៃ

ចែករំលែក

ដោយគង់ សូរិយា

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានឯកភាពគ្នាលើ៥ចំណុច ក្នុងការរៀបចំទីក្រុងឆ្លាតវៃ (Smart Cities) នឹងនគរូបនីយកម្មនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរៀបចំវេទិកាសាធារណៈ–ឯកជនលើកទី១ស្តីពី ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា–ជប៉ុន។

យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី គនរូបនីយកម្ម សំ​ណ​ង់កម្ពុជា ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងចែករំលែកបទពិសោធន៍ពាក់ព័ន្ធការរៀ​ប​ចំទីក្រុង និងការគ្រប់គ្រងប្រព័ន្ធលូទឹកខ្វក់ រួមទាំងផ្តល់គំនិតដល់ការរៀបចំបង្កើតទីក្រុងឆ្លាតវៃ (Smart City)នៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រឹងលំហធុរកិច្ចកម្ពុជា–ជប៉ុន។

កិច្ចពិភាក្សា និងផ្លាស់ប្តូរបទពិសោធរយៈពេលមួយថ្ងៃ អង្គវេទិកាទទួលបានលទ្ធផលដូចខាងក្រោម ទី១ បង្ករលក្ខណៈដលក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជាចាប់ដៃគូវិនិយោគរួមគ្នា ជាពិសេសលើការអភិវឌ្ឍអចលនទ្រព្យ ការអភិវឌ្ឍន៍សំណង់លំនៅដ្ឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម  ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បរិស្ថានទីក្រុង ការរៀបចំទីក្រុង និងរួមចំណែកក្នុងការបង្កើត Smart Cities។

ទី២ ជប៉ុនជួយគាំទ្របង្កើតទីក្រុឆ្លាតវៃ (Smart Cities ) នៅប្រទេសកម្ពុជា ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ដែលជាតំបន់គំរូ។ទី៣ ជប៉ុនជួយគាំទ្រ និងរួមចំណែកដល់ការរៀបចំបង្កើត បណ្តាញទីក្រុងឆ្លាតវៃ (Smart Cities) អាស៊ាន–ជប៉ុន និងការបង្កើតវេទិកាសាធារណៈ–ឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មអាស៊ាន–ជប៉ុន នាពេលខាងមុខ។

ទី៤ នៅខែតុលា ឆ្នាំ២០១៩នៅទីក្រុងតូក្យូ រដ្ឋាភិបាលជប៉ុននឹងរៀបចំកិច្ចប្រជុំ      មន្ត្រី​ជាន់ខ្ពស់នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន ដើម្បីពិភាក្សាអំពីការរីកចម្រើន ចែករំលែកបទពិសោ និងដោះស្រាយបញ្ហាប្រឈម។ នៅឆ្នាំ ២០២០ នៅរួមខេត្តសៀមរាប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនរៀបចំវេទិកសាធារណៈ–ឯកជន ស្តីពីការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា–ជប៉ុនលើកទី២។

ទី៥ កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០១៩ ជប៉ុននឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា ដំឡើងផ្កាយរណបគាំទ្រដល់ការងាររៀបចំ ស្ថានីយវាស់វែងអចិន្រ្តៃយ៍នៅកម្ពុជា ដើម្បីបម្រើដល់ការវាស់វែង និងផលិតផែនទី៕


ចែករំលែក