ដោយ ហ្សូលី
អាស៊ីៈ ការទាញយកផលចំណេញផ្នែកសេដ្ឋកិច្ចតាមប្រព័ន្ធអ៊ីនធ័រណេត នៅអាស៊ីអាគ្នេយ៍នឹងឈានដល់១០៥ ពាន់លានដុល្លារនៅឆ្នាំ២០២០នេះ ដោយសារវិបត្តិមេរោគនេះ បានជំរុញឱ្យអតិថិជនបញ្ជាទិញ តាមប្រព័ន្ឋនៅតាមអ៊ិនធើណេតកាន់តែច្រើន។

យោងតាមរបាយការណ៍ ដែលគ្របដណ្តប់លើប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងហ្វីលីពីនបានឱ្យដឹងថា តំបន់នេះ បានបន្ថែមអ្នកប្រើប្រាស់អ៊ីនធឺណេតថ្មីចំនួន៤០លាននាក់នៅឆ្នាំនេះ ដែលកើនឡើងរហូតដល់សរុបទៅ៤០០លាននាក់ នោះមានន័យថា៧០ភាគរយ នៃចំនួនប្រជាជនក្នុងតំបន់ឥឡូវនេះ ប្រើប្រាស់អ៊ីនធឺណិត។
ក្រុមហ៊ុនវិនិយោគទុនរដ្ឋសិង្ហបុរី Temasek Holdings និងអ្នកប្រឹក្សាអាជីវកម្ម Bain & Co បាននិយាយថា “មេរោគនេះបាននាំមកនូវការរស់នៅ តាមបែបឌីជីថលជាអចិន្ត្រៃយ៍”។ សេដ្ឋកិច្ចបែបឌីជីថលនេះបានកើនឡើង៥%នៅអាស៊ីអាគ្នេយ៍ បើធៀបកាលពីឆ្នាំ ២០១៩ ។
អ្នកលក់រាយតាមអ៊ិនធឺរណែត បានក្លាយជាអ្នកឈ្នះ ពីការចាក់សោរប្រទេស ដែលធ្វើឱ្យមនុស្សចូលចិត្តទិញទំនិញពីផ្ទះ ជំនួសឱ្យការធ្វើដំណើរទៅហាង ខណៈពេលមានការព្រួយបារម្ភអំពីការលេចឡើងនៃការឆ្លងមេរោគ។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង៦៣ភាគរយ ឬដល់៦២ពាន់លានដុល្លារនៅឆ្នាំ២០២០ ។
ដើម្បីក្លាយជាបន្ទាត់បញ្ឈរធំបំផុតនៅឆ្នាំនេះ វិស័យទេសចរណ៍បានធ្លាក់ចុះ៥៨ ភាគរយ ឬស្មើដល់១៤ពាន់លានដុល្លារ។
ឧស្សាហកម្មតាមអ៊ិនធរណេត ក្នុងតំបន់អាចនឹងកើនឡើងទ្វេដងដល់ទំហំទឹកប្រាក់ ៣០៩ពាន់លានដុល្លារ គិតជាតម្លៃទំនិញសរុបនៅឆ្នាំ២០២៥ ដែលឈានជិតដល់ ការព្យាករណ៍ ៣០០ពាន់លានដុល្លារកាលពីឆ្នាំមុន។ ជាមួយនឹងការកើនឡើង១១ភាគរយនៃអ្នកប្រើប្រាស់អ៊ិនធឺរណែត អាស៊ីអាគ្នេយ៍គឺជាទីផ្សារអ៊ិនធឺណិតលឿនបំផុតមួយនៅលើពិភពលោក។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Google-Temeasek-Bain បាននិយាយថា តម្លៃនៃកិច្ចព្រមព្រៀងបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៨ មក ដែលបណ្តាលមកពីការធ្លាក់ចុះនៃការវិនិយោគទុនដែលមិនធ្លាប់មាន។ ទោះយ៉ាងណាកិច្ចព្រមព្រៀង ដែលមានតម្លៃ ៦.៣ពាន់លានដុល្លារ ត្រូវបានធ្វើឡើងនៅឆមាសទីមួយនៃឆ្នាំ២០២០ ធៀបនឹង ៧,៧ពាន់លានដុល្លារកាលពីមួយឆ្នាំមុន៕ Bangkok post






