ប្រទេស​ចិន​ដំណើរការ​ផ្លូវដែក​ល្បឿន​លឿន​ថ្មីស្រឡាង​តម្លៃ​ជិត១៣ពាន់​លាន​ដុល្លារ

0

ដោយ ហ្សូ​លី

ប៉េកាំងៈ ប្រទេស​ចិន​បានអនុម័ត​លើផ្លូវ​ដែក​ល្បឿន​លឿន​ថ្មី ត​ភ្ជាប់​រវាង​ទីក្រុង​ធំ​ពីរ​នៅ​ភាគ​ខាងលិច នៃ​ប្រទេស​ដែល​ចាយ​ទុន​ប្រមាណ​ជិត១៣ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ឲ្យ​ដឹង​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ។

គណៈកម្មាធិការ​អភិវឌ្ឍ​ន៍ និង​កំណែទម្រង់​ជាតិ​បាន​និយាយ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ផ្លូវដែក​ប្រវែង ៤៣២.៤គីឡូម៉ែត្រ ដែលមាន​តម្លៃ​ប្រហែល១២,៨៦ ពាន់​លាន​ដុល្លារ​អាមេរិក នឹងត្រូវ​ឆ្លងកាត់​ទីក្រុង​ផ្សេងទៀត​នៅក្នុង​ខេត្ត​ស៊ី​ឈួន​ភាគ​និរតី។

ជាមួយនឹង​សមិទ្ធផល​ផ្លូវដែក ល្បឿន​លឿន​សរុប​ប្រហែល ៣៦,០០០ គីឡូម៉ែត្រ​ដែល​ត្រូវបាន​សាងសង់​នាពេល​បច្ចុប្បន្ននេះ ប្រទេស​ចិន​បាន​ក្លាយជា​អ្នក​នាំមុខ​ពិភពលោក​វិស័យ​ដឹកជញ្ជូន​នេះ ហើយក៏​គ្មាន​ផែនការ​បញ្ឈប់​ដែរ។ នៅក្នុង​ខែសីហា​ក្រុមហ៊ុន​ផ្លូវដែក​ចិន បានបង្ហាញ​ពី​ផែនការ ដើម្បី​ពង្រីក​បណ្តាញ​សរុប​ជិត ៧០,០០០ គីឡូម៉ែត្រ​ក្នុង​រយៈពេល១៥ ឆ្នាំ​ខាងមុខ។

ទីក្រុង​ប៉េកាំង​មើលឃើញ ផ្លូវដែក​ល្បឿន​លឿន​បន្ថែមទៀត ជា​មធ្យោបាយ​នៃ​ការជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន បន្ទាប់ពី​មាន​ការរីក​រាលដាល​នៃ Covid-19 ។ ពិសេស​ចង់​ចែកចាយ​អត្ថប្រយោជន៍ នៃ​កំណើនសេដ្ឋកិច្ច​ឱ្យ​កាន់តែច្រើន​ថែមទៀត នៅ​ទូទាំងប្រទេស។

គោលបំណង​នៃ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​វិស័យ​ដឹកជញ្ជូន គឺជា​ការគាំទ្រ និង​លើកទឹកចិត្ត​ដល់​ប្រជាជន​ដែល​ធ្វើដំណើរ​ច្រើន។ រថភ្លើង​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​ជាង២៥០គីឡូម៉ែត្រ / ម៉ោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here