ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ខ័ណ្ឌចំនួនបី កំពូងតែមានភាពលេចធ្លោជាងគេនៅរាជធានីភ្នំពេញ ដោយសារជាតំបន់ដែលមានសកម្មភាពអភិវឌ្ឍន៍ និងការធ្វើពាណិជ្ជកម្មច្រើនជាងគេនៅរាជធានីដែលមានការរីកចម្រើនយ៉ាងលឿននេះ។
តើតម្លៃដីធ្លីក្នុងខ័ណ្ឌទាំងបីនេះមានភាពខុសគ្នាយ៉ាងដូចម្តេច លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៣ ឧសភានេះថា តម្លៃដីធ្លីក្នុងខ័ណ្ឌចំការមក ដូនពេញ និងក្នុងខ័ណ្ឌទួលគោក នឹងឡើងថ្លៃក្នុងតម្លៃប្រហាក់ប្រហែលគ្នានាពេលអនាគត ដោយសារតម្រូវការដីធ្លីកើនឡើងខ្ពស់ក្នុងតំបន់ទាំងនេះ។
លោកស្រីបន្តថា ដីធ្លីនៅតំបន់បឹងកេងកង១ ក្នុងសង្កាត់ទន្លេបាសាក់មានតម្លៃចន្លោះពី ៣៥០០ ទៅ ៤៥០០ដុល្លារគិតជមធ្យម ប៉ុន្តែដីនៅតាមបណ្តោយផ្លូវធំៗក្នុងសង្កាត់ដដែលនេះ មានតម្លៃរហូតដល់ ៧០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកតំបន់បឹងកេងកង១ មានតម្លៃចន្លោះពី ៤៥០០ ទៅ ៥៥០០ដុល្លារអាមេរិក គិតជាមធ្យម។ ចំណែកដីនៅក្នុងខ័ណ្ឌដូនពេញ មានតម្លៃចន្លោះ ៣៥០០ទៅ៤០០០ដុល្លារអាមេរិក។






