រដ្ឋបាល​ក្រុង​កំពង់ចាម​កំពុង​ព​ន្លឿ​ន​ការស្ថាបនា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នៅ​ទូទាំង​ក្រុង

0

ដោយៈ រ៉ា​ណេ​ត

កំពង់ចាមៈ ស្ថិតនៅក្នុង​ផែនការ​នៃ​ប្លង​មេ​អភិវឌ្ឍន៍​ក្រុង រដ្ឋបាលខេត្ត​កំពង់ចាម​បានធ្វើការ​ព​ន្លឿ​ន នូវ​សកម្មភាព​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ទូទាំង​ក្រុង​កំពង់ចាម ទាំង​ផ្លូវ​តូច និង​ផ្លូវធំ​ក្នុង​ក្រុង ក៏ដូចជា​ផ្លូវ​វាង​ក្រុង បាន និង​កំពុង​ព​ន្លឿ​ន​ការសាងសង់​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ បង្ករ​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ផងដែរ។

អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ដោយ​ការ​អ៊ុត​កៅស៊ូ​បេ​ទី​ម លើ​កំណាត់​ផ្លូវ​ចំនួន៣ខ្សែ ស្ថិតនៅក្នុង​ក្រុង​កំពង់ចាម​នៅ​រសៀល​ថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២០កន្លងមក​បាន​មានប្រសាសន៍ថា រាល់​ការសាងសង់ និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូទាំង​ក្រុង និង​ខេត្ត​សុទ្ធតែ​ស្ថិតនៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​ធ្វើយ៉ាងណា​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ដែល​អាច​បង្កើន​កម្រិត​ជីវភាព​ឱ្យ​កាន់តែ​ល្អប្រសើរ។

ជាមួយគ្នានេះ លោក​អភិបាល​ក៏បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ ក៏ដូចជា​ក្រុមការងារ​ជំនាញ​ត្រូវ​យកចិត្តទុកដាក់ អនុវត្តន៍​តាម​កម្រិត​ស្តង់ដា លក្ខណៈ​បច្ចេកទេស​ដើម្បី​ធានា​គុណភាព សោភ័ណភាព និង​អាច​ប្រើប្រាស់​បានយូរ​អង្វែង។

ការ​អ៊ុត​ផ្លូវ​ទាំង៣ខ្សែ​ក្នុង​ក្រុង​កំពង់ចាម ដែលមាន​ប្រវែង២.៨៤៥ ម៉ែត្រ​ប្រើប្រាស់ គម្រោង​ថវិកា​ប្រចាំឆ្នាំ របស់​រដ្ឋបាល​ខេត្តកំពង់ចាម ដែល​ខ្សែ​ទី១ ប្រវែង១.៥៦២ម៉ែត្រ​លើ ផ្លូវ​លេខ៧ចាស់ មាន​ទទឹង១០ម៉ែត្រ ចាប់ពី​ផ្លូវកែង​រង្វង់​មូល (១-៧៩) ភូមិ​ទី៦ សង្កាត់​វាលវង់ ដល់​ផ្លូវ​ព្រះមុនីវង្ស ភូមិ​ទី៤ សង្កាត់​វាលវង់​ក្រុង​កំពង់ចាម។ ខ្សែ​ទី២ (ផ្លូវ​លេខ៥១) ប្រវែង ៥១២ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពី​ស្តុ​ប​លំហែរ​ផ្លូវជាតិ​លេខ ៧ថ្មី ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ដល់​ផ្លូវ​លេខ៧ចាស់ ភូមិ​ទី៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម។ ខ្សែ​ទី៣ (ផ្លូវ​លេខ៥៥) ប្រវែង៧៧១ម៉ែត្រ ទទឹង ៧,៥-៨ម៉ែត្រ ចាប់ពី​ផ្លូវភ្លោះ​ព្រះបាទ​មុនី​វង្ស ភូមិ​ទី៤ សង្កាត់​វាលវង់ ដល់​ផ្លូវ​លេខ ៨៥ ភូមិ​ទី៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម។

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ ខេត្តកំពង់ចាម មិនទាន់​ប្រែក្លាយជា​គោលដៅ​ទេសចរណ៍ ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ខេត្ត​ផ្សេងទៀត ដែលមាន​ប្រាំ​ង្គ​ប្រាសាទបុរាណល្បីៗ ដែល​ជាប់​ចំណាត់ថ្នាក់​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​យ៉ាងណាក៏ដោយ ប៉ុន្តែ​យើង​កំពុង​រៀបចំ​តំបន់ រមណីយដ្ឋាន​ទេសចរណ៍​មួយចំនួន​បន្ថែមទៀត។

លោក​អ៊ុន ចាន់​ដា បាន​មានប្រសាសន៍​ទៀតថា“ទោះជា​យ៉ាងណា​យើង​មាន​គោលដៅ​ទេសចរណ៍ សម្រាប់​ក្រុង​កំពង់ចាម ដែល​បាននិងកំពុង​ស្រូប​បាន​នូវ​ភ្ញៀវ​នូវ​ភ្ញៀវទេសចរ​ធ្វើដំណើរ​តាម​កប៉ាល់ មកពី​បណ្តា​ប្រទេស​ហ្វី​ពិន ប្រទេស​ឥណ្ឌូនេស៊ី ឆ្លងកាត់​ប្រទេស​វៀតណាម​មកលេង​ក្រុង​កំពង់ចាម​តែម្តង” ។

លោក​បាន​មានប្រសាសន៍​បន្តថា ភ្ញៀវ​ទាំង​នោះបាន​ឈប់​សំចត​កប៉ាល់​នៅ​កំពង់ផែ​ក្រុង​នេះ ហើយ​បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់ តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ សាសនា វប្បធម៌ ដូចជា រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ និង​រមណីយដ្ឋាន​ភ្នំ​ប្រុស​ភ្នំ​ស្រី ក្នុងស្រុក​កំពង់សៀម៕

LEAVE A REPLY

Please enter your comment!
Please enter your name here