ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលគំរោងអភិវឌ្ឍន៍ធំៗជាច្រើនបានបង្ហាញជាបន្តបន្ទាប់ អ្នកជំនាញផ្នែកអចលនទ្រព្យបានលើកឡើងថា បច្ចុប្បន្នមានការបំពុលព៌តមានជាច្រើន ពីអ្នកវិនិយោគមួយចំនួន ដើម្បីលក់គំរោងរបស់ពួកគេឆាប់ដាច់។
អ្នកវិភាគអចលនទ្រព្យ និងសេដ្ឋកិច្ចសង្គម លោកង៉ែត ជូបានថ្លែងឲ្យដឹងតាមទូរ ស័ព្ទនារសៀលថ្ងៃទី២៨ ឧសភានេះថា នៅក្នុងវិស័យនេះមានការបំពុលព៌តមានច្រើនទាក់ទងនឹងការបង្ហាញ ឬលើកឡើងពីគំរោងអភិវឌ្ឍន៍នានា តាមរយៈអ្នកវិនិយោគមួយចំនួននៅក្នុងវិស័យនេះដើម្បី ទាក់ទាញអតិថិជន ប្រយោជន៍ដើម្បីធ្វើឲ្យពួកគេលក់គំរោងរបស់ពួកគេឆាប់ដាច់។ លោកបន្តថា ជាក់ស្តែងយើងឃើញគំរោងព្រលានយន្តហោះថ្មី ក្នុងខេត្តកណ្តាលជាឧទាហរណ៍ស្រាប់ ដែលរដ្ឋាភិបាលបានប្រកាសសាងសង់ ហើយមានអ្នកខ្លះបានប្រើប្រាស់លុយធនាគារទៅទិញ ដើម្បីលក់យកចំណេញ ប៉ុន្តែបច្ចុប្បន្នគំរោងនោះបានស្ងប់ស្ងាត់ ចលនានៃការទិញលក់ដីធ្លីក៏ស្ងប់ស្ងាត់នៅតំបន់នោះ ដែលធ្វើឲ្យអ្នកវិនិយោគមួយចំនួនប្រឈមមុខនឹងហានិភ័យ។






