ក្រុមហ៊ុន​កាណាដា​បោះទុន ២០០លាន​ដុល្លារ​អភិវឌ្ឍ​ភ័ស្តុភារ​នៅ​ឥណ្ឌូនេស៊ី

0

ដោយៈ​វុត្ថា

ឥណ្ឌូនេស៊ីៈ ក្រុមហ៊ុន Canada Pension Plan Investment Board  ហៅ​កាត់​ថា (“CPP Investments” និង​ក្រុមហ៊ុន​ឯកទេស​ខាង​ភ័ស្តុភារ LOGOS កាលពី​ម្សិលមិញ​នេះ បានប្រកាស​ពី​ការសហការ​គ្នា ក្នុងការ​បណ្តាក់ទុន​ថ្មី​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី សម្រាប់​ការអភិវឌ្ឍ​មូលដ្ឋាន​ភ័ស្តុភារ​ទំនើប​នៅ​តំបន់ Greater Jakarta។

យោងតាម​គេហទំព័រ www.newswire.ca ចុះផ្សាយ​កាលពី​ម្សិលមិញ​ឱ្យដឹងថា ក្រុមហ៊ុន CPP Investments នឹង​បោះទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ ២០០លាន​ដុល្លារ​អាមេរិក ក្នុងការ​បណ្តាក់ទុន​រួមគ្នា ដែល​នឹង​អភិវឌ្ឍ​ផលប័ត្រ​ចម្រុះ ដែល​ផ្តោតលើ​ភ័ស្តុភារ​ទី៣ (មជ្ឈមណ្ឌល​ទិន្នន័យ និង​ការជួល) នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ។

លោក Jimmy Phua នាយក​គ្រប់គ្រង និង​ជា​ប្រធាន​ផ្នែក​វិនិយោគ​អចលនទ្រព្យ​តំបន់​អាស៊ី​របស់​ក្រុមហ៊ុន CPP Investments បាន​មានប្រសាសន៍ថា គោលបំណង​ក្នុងការ​ដាក់ទុន​ដ៏​សំខាន់​មួយ សម្រាប់​ការវិនិយោគ​របស់ ក្រុមហ៊ុន CPP Investments ព្រោះ ប្រទេស​ឥណ្ឌូនេស៊ី មានការ​កើនឡើង​នៃ​វណ្ណៈ​កណ្តាល និង​កំនើន​នៃ​ការប្រើប្រាស់​ក្នុងស្រុក។

លោក​ថ្លែងថា “កំណើន​នៅក្នុង​ទីផ្សារ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​តរបស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​ជំរុញឱ្យមាន​តំរូវការ​ភ័ស្តុភា​រដឹក​ជ​ញ្ចូ​ន​ទំនើប។ យើង​មាន​សេចក្តី​រីករាយ ក្នុង​ការបន្ត​ភាពជា​ដៃគូ​ជាមួយ ក្រុមហ៊ុន LOGOS និង​ពង្រឹង​ជំហរ​របស់​យើង​នៅក្នុង​ទីផ្សារ​ភ័ស្តុភារ​របស់​ឥណ្ឌូនេស៊ី” ។

 

លោក​បន្ថែមថា នេះ​គឺជា​ការបណ្តាក់ទុន​រួមគ្នា​លើក​ទី២ រវាង​ក្រុមហ៊ុន CPP Investments និង​ក្រុមហ៊ុន LOGOS នៅ​ឥណ្ឌូនេស៊ី​ដោយ​ការបើក​ដំណើរការ​លើកដំបូង​នៅ​ឆ្នាំ២០១៧ ក្នុង​ភាពជា​ដៃគូ​ជាមួយ​វិនិយោគិន​អន្តរជាតិ​មួយ​ផ្សេងទៀត ដើម្បី​ទទួលបាន​អចលនទ្រព្យ ប្រភេទ​ដឹក​ជ​ញ្ចូ​ន​ទំនើប​នៅក្នុង​ទីផ្សារ​នេះ។

លោក​បន្ថែមថា ការបណ្តាក់ទុន​ដំបូង ចំពោះ​អចលនទ្រព្យ​ប្រភេទ​ដឹក​ជ​ញ្ចូ​ន​មួយចំនួន រួមមាន មណ្ឌល​ដឹក​ជ​ញ្ចូ​ន Metrolink Logistics Hub មជ្ឈមណ្ឌល Cikarang Logistics Park មជ្ឈមណ្ឌល Cibitung Logistics Hub និង​ម​ជ្ឈ​ម​ណ្ដ​ល Cileungsi Distribution Centre។

លោក Stephen Hawkins នាយក​គ្រប់គ្រង​ក្រុមហ៊ុន LOGOS បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​បាន​មើលឃើញ ពី​តម្រូវ​ការកើនឡើង​ពី​អតិថិជន​គ្រប់​ជាតិ​សាស្ត្រ និង​នៅក្នុង​ស្រុក សម្រាប់​ទំហំ​ដឹកជញ្ជូន ដែលមាន​គុណភាព​ខ្ពស់ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ត្រូវបាន​គាំទ្រ​ដោយ​កត្តា​ជំរុញ​សេដ្ឋកិច្ច ក្នុង​តំបន់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ការផលិត និង​ការធ្វើ​ពិពិធ​កម្ម​ទៅ​ខ្សែសង្វាក់​ផ្គត់ផ្គង់​តាមបែប​វិមជ្ឈការ។

លោក​ថ្លែងថា “យើង​មាន​សេចក្តី​រីករាយ ដោយបាន​ធ្វើការ​ជាមួយ​ដៃគូ​យូរអង្វែង​នៅក្នុង​ការវិនិយោគ​ជាមួយ​ក​ក្រុមហ៊ុន CPP Investments ដើម្បី​បំពេញ​តាម​តំរូវការ​នេះ​និង​តាមរយៈ​ការបណ្តាក់ទុន​ទាំងពីរ ផ្តល់នូវ​សម្ភារៈ​ដឹកជញ្ជូន ដែលមាន​គុណភាព​ខ្ពស់​រហូតដល់​ទៅ១ពាន់​លាន​ដុល្លារ​អាមេរិក ដល់ទី​ផ្សារ​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ” ។

ក្រុមហ៊ុន LOGOS បានកំណត់​នូវ​ការ​ទន្ទឹង​រង​ចំ​ពី​ឱកាស​ទទួលផល សម្រាប់​ការបណ្តាក់ទុន​ថ្មី​នេះ ហើយនឹង​ទន្ទឹងរង់ចាំ​អនុវត្ត​លើ​បញ្ហា​នេះ ក្នុង​រយៈពេល១២ខែ​ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here