ដោយ គង់ សូរិយា
ភ្នំពេញ៖ អ្នកទិញលំនៅដ្ឋានក្នុងបុរីមួយចំនួនបានប្រឈមមុខនឹងបញ្ហាស្មុគ្រស្មាញជាច្រើន ដោយពួកគេលក់ផ្ទះមិនចេញ ដោយសារផ្ទេរលំនៅដ្ឋានរបស់ខ្លួនទៅអ្នកដទៃទៀតពេលត្រូវការលក់ឬដូរលំនៅដ្ឋានរបស់ខ្លួន។
លោកង៉ែត ជូអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា អ្នកទិញលំនៅដ្ឋានក្នុងបុរី ឬសំណង់ផ្ទះល្វែង គួរសាកសួរម្ចាស់បុរីទាក់ទងនឹងប្លង់លំនៅដ្ឋានដែលខ្លួនបានទិញ ថាជាប្លង់រ៉ឹងឬជាប្លង់ទន់ ព្រោះបើប្លង់រ៉ឹងអ្នរោះបើប្លង់រ៉ឹងទាមទារថាជាប្លង់រ៉ឹងឬជាប្លង់ទន់បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា អ្នកទិញលំនៅដ្ឋានក្នុងបុរីគួរសាកសួរម្ចាស់បុរីទាកទិញត្រូវទាមទារការកាត់ប្លង់ផ្លូវការ និងធ្វើឡើងតាមនិតិវិធីច្បាប់ ហើយការបង់ថ្លៃសេវាកម្មនៃការរត់ប្លង់កម្មសិទ្ឋ អាស្រ័យលើការចចារវាងភាគីអ្នកលក់ និងអ្នកទិញ។
លោកបន្តថា មានករណីខ្លះម្ចាស់គ្រប់គ្រងបុរី ឬអ្នកសាងសង់ផ្ទះល្វែងលក់ មានប្លង់មេរបស់ខ្លួន និងមិនបានផ្ទេរកម្មសិទ្ឋរបស់ខ្លួន ដល់អ្នកទិញលំនៅដ្ឋានរបស់ខ្លួននោះទេ គឺធ្វើប្លង់ជូនអ្នកទិញត្រឹមអាជ្ញាធរមូលដ្ឋានខ័ណ្ឌ ឬស្រុកប៉ុណ្ណោះ។
នៅពេលមានបញ្ហាគំរោងបែបនេះ អ្នកទិញលំនៅដ្ឋានមិនអាចលក់ផ្ទះរបស់ខ្លួនបានទេ គឺត្រូវតម្រូវឲ្យម្ចាស់ឬអ្នកអភិវឌ្ឍន៍មកកាត់ប្លង់ជូន ដែលត្រូវបង់ពន្ឋជូនខាងពន្ឋដា ហើយមានម្ចាស់បុរីខ្លះខិលខូច មិនព្រមកាត់ប្លង់ជូនអ្នកទិញឡើយ ដោយទាមទារឲ្យអ្នកទិញឬម្ចាស់ផ្ទះថ្មីបង់លុយមួយចំនួនដល់ខ្លួន ទើបព្រមផ្ទេរកម្មសិទ្ឋជូនម្ចាស់លំនៅដ្ឋានដែលបានទិញផ្ទះពីគំរោងរបស់ខ្លួន។
លោកង៉ែត ជូបានបន្តថា ហេតុនេះអ្នកទិញលំនៅដ្ឋានក្នុងបុរី ឬសំណង់ផ្ទះល្វែង គួរតែរួបរួមគ្នាដើម្បីមានសម្លេងរ៉ឹងមាំ ដែលអាចធ្វើការតវ៉ាជាមួយម្ចាស់បុរី ឬសំណង់លំនៅដ្ឋានដែលខ្លួនបានទិញ ដើម្បីទទួលបានប្លង់កម្មសិទ្ឋស្របច្បាប់ជាប័ណ្ណកម្មសិទ្ឋ ដែលទទួលស្គាល់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមរាជធានី ខេត្តដែលខ្លួនរស់នៅ។
លោកបន្តថា បច្ចុប្បន្នមានម្ចាស់លំនៅដ្ឋានមួយចំនួន មិនអាចលក់ផ្ទះឬផ្ទេរកម្មសិទ្ឋបាន ដោយសារបញ្ហាខាងលើនេះ ហើយក្នុងករណីចង់ផ្ទេរឬលក់ទៅម្ចាស់ថ្មីត្រូវទាក់ទងជាមួយម្ចាស់បុរី និងធ្វើការជាមួយអាជ្ញាធរ ដែលមាននិតិវិធីស្មុគ្រស្មាញនិងត្រូវបង់ពន្ឋជូនអគ្គនាយកដ្ឋានពន្ឋដាជាច្រើនដង និងត្រូវចំណាយអស់ប្រាក់ច្រើនដែលជារឿងមិនគួរឲ្យកើតមាននោះទេ។
ប្រជាពលរដ្ឋមួយរូបដែលបានទិញផ្ទះនៅបុរីចំការស្វាយ ស្ថិតក្នុងសង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា លោកបានទិញលំនៅដ្ឋានក្នុងបុរីនេះកាលពីកំឡុងឆ្នាំ២០១៣ ដែលពេលនោះលោកមិនបានដឹងពីនិតិវិធីច្បាប់ច្រើននោះទេ ដោយសារលោកគិតថា ផ្ទះរបស់លោកមានភាពស្របច្បាប់ហើយ ព្រោះខាងធនាគារបានផ្តល់កម្ចីដល់លោក ហើយអាជ្ញាធរអតីតខ័ណ្ឌមានជ័យ បានចេញច្បាប់ដល់លោក។
លោកបន្តថា “ប៉ុន្តែនៅពេលខ្ញុំលក់ផ្ទះ មិនអាចលក់បាន ដោយសារម្ចាស់ថ្មីទាមទារប្លង់រ៉ឹង ហើយមិនអាចកាត់បាន ព្រោះប្លង់មេរបស់បុរីនេះស្ថិតនៅលើដៃម្ចាស់បុរីទាំងអស់ និងមិនបានកាត់ជូនខ្ញុំនោះទេ”។លោកបន្តថា “បច្ចុប្បន្នអ្នករស់នៅបុរីនេះ មិនមានប្លង់ រ៉ឹង្ចុប្បន្នអ្នករស់នៅបុរីនេះ មិនមានប្លង់នោះទេៅលើដៃម្ចាស់បុរីទាំងស្រុងឹង ហើធនាគារបានផ្តល់កម្ចីដល់លោក ហើយអាជ្ញាធរខ័ណ្ឌច្ថ្លែងថា លោកនោះទេ ពួកគេពិបាកក្នុងការលក់ ប៉ុន្តែអាជ្ញាធរខ័ណ្ឌបានជួយសម្របសម្រួលក្នុងរឿងនេះ ដោយបានអញ្ជើញម្ចាស់បុរីមកកាត់ប្លង់ជូនលោកវិញ”។
លោកសម្បត្តិបានបន្តថា លោកអំពាវនាវឲ្យម្ចាស់បុរីជួយសម្របសម្រួលក្នុងរឿងនេះ ហើយអ្នកទិញគួរមានការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសហានិភ័យលើបញ្ហានេះ ដែលនាំឲ្យមានការលំបាកនៅពេលត្រូវលក់ ឬផ្ទេរលំនៅដ្ឋានរបស់ខ្លួន៕