លោកជំទាវ លឹម ឈីវហូ គាំទ្រសកម្មភាពអាជីវកម្មរបស់សមគមសហគ្រិនស្ត្រីកម្ពុជា

0

ដោយគង់ សូរិយា

ភ្នំពេញ៖ អ្នកជំនួញស្រ្តីដ៏មានឥទ្ឋិពលរបស់កម្ពុជា លោកជំទាវលឹម ឈីវហូបានគាំទ្រសមាគមសហគ្រិនស្រ្តីកម្ពុជា នឹងទទួលបានការគាំទ្រចំពោះសកម្មភាពរបស់ខ្លួនជាពិសេសក្នុងមុខជំនួញ ពីសំណាក់លោកជំទាវឧកញ៉ាលឹម ឈីវហូរ ជាស្រ្តីកម្ពុជា​មួយ​រូប ដែលមានភាពជោគជ័យខ្លាំងក្នុងវិស័យជំនួញ និងជាប្រធានក្រុមហ៊ុន LCH Investment Group។

ក្នុងឱកាសជួបសម្ដែងការគួរសម រវាងសមាគមសហគ្រិនស្រ្តីកម្ពុជា ជាមួយលោកជំទាវឧកញ៉ា លឹម ឈីវហូជាប្រធានក្រុមហ៊ុន LCH Investment Group កាលពីថ្ងៃទី៥ មិថុនាកន្លងមក ទទួលបានផ្លែផ្ការយ៉ាងគាប់ប្រសើរ ដោយលោកជំទាវឧកញ៉ា សន្យាគាំទ្រដល់សមាគមសហគ្រិនស្រ្តីកម្ពុជា។

លោកជំទាវ អេង លីគង់ ជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាបានបញ្ជាក់ថាលោកជំទាវឧកញ៉ា លឹម ឈីវហូបានសន្យានឹងជួយជំរុញ លើទំនាក់ទំនងរវាងសមាគមទៅកាន់រដ្ឋាភិបាលក៏ដូចជាទៅកាន់ពិភពលោកផងដែរ។ លោកជំទាវបន្តថា លោកជំទាវឧកញ៉ាក៏បានផ្ដល់ជាអនុសាសន៍ល្អៗ ផ្ដល់ជាថវិការ ១ម៉ឺនដុល្លារជាជំហ៊ាន ដំបូងដល់សមាគម និងផ្ដល់ជា ការិយាល័យធ្វើការដល់សមាគមនៅពេលត្រូវការផងដែរ។

សព្វថ្ងៃសមាគមសហគ្រិនស្រ្តីកម្ពុជា មានការវិវត្តិជាខ្លាំង ដោយគិតមកទល់ពេលនេះ សមាគមមានសមាជិករហូតដល់៥៥០នាក់ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here