ដោយគង់ សូរិយា
ភ្នំពេញ៖ អ្នកជំនួញស្រ្តីដ៏មានឥទ្ឋិពលរបស់កម្ពុជា លោកជំទាវលឹម ឈីវហូបានគាំទ្រសមាគមសហគ្រិនស្រ្តីកម្ពុជា នឹងទទួលបានការគាំទ្រចំពោះសកម្មភាពរបស់ខ្លួនជាពិសេសក្នុងមុខជំនួញ ពីសំណាក់លោកជំទាវឧកញ៉ាលឹម ឈីវហូរ ជាស្រ្តីកម្ពុជាមួយរូប ដែលមានភាពជោគជ័យខ្លាំងក្នុងវិស័យជំនួញ និងជាប្រធានក្រុមហ៊ុន LCH Investment Group។
ក្នុងឱកាសជួបសម្ដែងការគួរសម រវាងសមាគមសហគ្រិនស្រ្តីកម្ពុជា ជាមួយលោកជំទាវឧកញ៉ា លឹម ឈីវហូជាប្រធានក្រុមហ៊ុន LCH Investment Group កាលពីថ្ងៃទី៥ មិថុនាកន្លងមក ទទួលបានផ្លែផ្ការយ៉ាងគាប់ប្រសើរ ដោយលោកជំទាវឧកញ៉ា សន្យាគាំទ្រដល់សមាគមសហគ្រិនស្រ្តីកម្ពុជា។






