ចង់វិនិយោគលើខុនដូគួរដឹងចំណុចអ្វីខ្លះជាមុន?

0

ការស្វែងរកលំនៅឋានដែលមានតម្លៃសមរម្យ និងមានទីតាំងល្អសម្រាប់ពេលបច្ចុប្បន្ននេះពិតជាមិនងាយស្រួលឡើយ ព្រោះតម្លៃផ្ទះចេះតែកើនឡើង ហើយទីតាំងដែលនៅក្នុងក្រុង ជិតកន្លែងធ្វើការ ឬប្រកបអាជីវកម្មក៏កាន់តែខិតឆ្ងាយទៅៗ។ ហេតុនេះហើយ ទើបមានការសាងសង់ខុនដូកាន់តែច្រើនឡើងៗដើម្បីបំពេញតម្រូវការអ្នកដែលចង់បានជីវិតរស់នៅបែបស៊ីវិល័យ នៅជិតទីតាំងពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធចម្រុះ ងាយស្រួលទាំងការធ្វើដំណើរ និងរីករាយជាមួយទេសភាពពីលើអគារខ្ពស់ៗ។ ដូច្នេះថាតើគួរវិភាគលើចំណុចអ្វីខ្លះដើម្បីអាចទិញបានខុនដូសម្រាប់រស់នៅ ឬអាចទុកជាឱកាសចំណេញនាពេលអនាគត?

១. ទីតាំង៖

សម្រាប់អ្នកចង់ទិញខុនដូគឺដោយសារចង់រស់នៅក្នុងទីប្រជុំជនដែលបង្កភាពងាយស្រួលក្នុងការរស់នៅបែបទាន់សម័យ ងាយស្វែងរកអ្វីៗបានគ្រប់យ៉ាងតាមតម្រូវការ។ ដូច្នេះសំណួរដែលអ្នកត្រូវសួរមុនគេគឺ ថាតើខុនដូនោះត្រូវបានសាងសង់ក្នុងតំបន់ដែលមានសក្ដានុពលកម្រិតណា? តម្លៃដីនោះតំបន់មានតម្លៃប៉ុន្មាន ហើយអាចមានលទ្ធភាពឡើងថ្លៃនាពេលអនាគតដែរឬយ៉ាងណា? ទីតាំងនោះមានសុវត្ថិភាពដែរឬទេ ហើយអាចស្វែងរកអ្វីដែលអ្នកចង់បានដូចជា ការទិញទំនិញ មន្ទីរពេទ្យ ធនាគារ សាលារៀន នៅជិតកន្លែងធ្វើការ -ល- ដែលនេះគឺជាចំណុចពិសេសសម្រាប់ខុនដូ។ ប្រសិនបើគ្មានចំណុចទាំងនេះ អ្នកគួរងាកទៅស្វែងរកខុនដូផ្សេងដែលអាចបំពេញតម្រូវការអ្នកបានល្អជាង។

២. តម្លៃ៖

ទោះបីស្ថិតនៅចំកណ្ដាលទីប្រជុំជននិងមានភាពងាយស្រួលក្នុងការរស់នៅ ប៉ុន្តែខុនដូមានតម្លៃសមរម្យជាងប្រភេទគេហដ្ឋានរស់នៅផ្សេងទៀត។ ដូច្នេះអ្នកអាចវិភាគលើតម្លៃខុនដូ ទំហំបន្ទប់ និងតម្លៃដីក្នុងតំបន់ដើម្បីស្វែងយល់ថាតើវាសមមាត្រគ្នាដែរឬអត់? ហើយអាចមានលទ្ធភាពក្នុងការវិនិយោគទៅថ្ងៃអនាគតបានកម្រិតណា?

៣. គុណភាពសំណង់ និងកេរ្តិ៍ឈ្មោះក្រុមហ៊ុន

ចំណុចមួយទៀតដែលអ្នកគួរពិចារណាមុនសម្រេចចិត្តទិញខុនដូគឺគុណភាពសំណង់តាំងពីពេលកំពុងសាងសង់រហូតដល់ពេលបញ្ចប់។ អ្នកអាចទៅពិនិត្យមើលដើម្បីងាយស្រួលក្នុងការសម្រេចចិត្តគឺក្នុងអំឡុងពេលបើកការដ្ឋានដើម្បីជឿទុកចិត្ត។ ក្រៅពីនេះទៅទៀត កេរ្តិ៍ឈ្មោះក្រុមហ៊ុនដែលជាអ្នកសាងសង់ក៏ជារឿងដ៏សំខាន់ណាស់ដែរ ថាតើក្រុមហ៊ុននេះធ្លាប់មានគម្រោងដទៃទៀតពីមុនមកដែរឬទេ ហើយទទួលបានគាំទ្រយ៉ាងណាដែរពីអតិថិជន ឬក្រុមហ៊ុននេះឈរជើងក្នុងទីផ្សារអចលនទ្រព្យយូរប៉ុណ្ណាហើយជាដើម។

៤. ការបំពាក់គ្រឿងសង្ហារិម

ជម្រើសដ៏ឆ្លាតវៃក្នុងការសម្រេចចិត្តទិញខុនដូដើម្បីទទួលបានផលចំណេញនិងងាយស្រួលក្នុងការរស់នៅគឺត្រូវស្វែងរកខុនដូណាដែលមានបំពាក់គ្រឿងសង្ហារិមរួចជាស្រេច។ ដូច្នេះលោកអ្នកនឹងមិនចាំបាច់ចំណាយប្រាក់ទៅទិញសម្ភារៈធំៗទាំងនោះឡើយ គ្រាន់តែអូសវ៉ាលីចូលនៅជាការស្រេច។ មិនតែប៉ុណ្ណោះ​ លោកអ្នកក៏អាចដាក់ជួលបន្ទប់ខុនដូរបស់លោកអ្នកដើម្បីទទួលបានផលចំណេញបានយ៉ាងងាយ ព្រោះតែមានគ្រឿងសង្ហារិមបំពាក់ជាស្រេចបែបនេះ។

ជាមួយនឹងលក្ខខណ្ឌ​ដែលលោកអ្នកត្រូវការដូចខាងលើ ខុនដូ ដឹស្តាប៉ូឡារីស ២៣ របស់បុរី ប៉េង ហួត នឹងក្លាយជាជម្រើសដ៏ឆ្លាតវៃរបស់លោកអ្នកក្នុងការទទួលបានការរស់នៅក្នុងខុនដូរបែបទាន់សម័យ និងឯករាជ្យ ប្រកបដោយសុខសុវត្ថិភាពគ្រប់ពេលវេលា។ ក្រុមហ៊ុនបុរី ប៉េង ហួត ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៥មក និងបានក្លាយជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ឆ្នើមនិងឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានគម្រោងលំនៅឋានប្រណីតៗជាង៣០ក្នុងដៃ ហើយពេលនេះក៏មានគម្រោងខុនដូ១កំពុងដំណើរការផងដែរ។

ខុនដូ ដឹស្តាប៉ូឡារី ២៣ ត្រូវបានសាងសង់លើផ្ទៃដីជាង២ហិកតា​ស្ថិតនៅចំកណ្ដាលបេះដូងនៃគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ដែលប្រមូលផ្ដុំទៅដោយហេដ្ឋារចនាសម្ព័ន្ធចម្រុះសម្បូរបែបគ្រប់វិស័យទាំងសាលារៀន មន្ទីរពេទ្យ កីឡដ្ឋាន ធនាគារ ផ្សារទំនើប សាលសន្និបាតដ៏ធំស្កឹមស្កៃ សួនកម្សាន្តបែបអឺរ៉ុបដំបូងគេនៅក្នុងប្រទេសកម្ពុជា និងទីតាំងពាណិជ្ជកម្មល្បីៗផ្សេងៗទៀត។

ជាមួយតម្លៃចាប់ពី ៤ម៉ឺនដុល្លារឡើងទៅ ខុនដូ ដឹស្តាប៉ូឡារីស ២៣ មានកម្ពស់២៦ជាន់ មានជាង១ពាន់បន្ទប់ ដោយមានជម្រើសបន្ទប់គេង១ និងបន្ទប់គេង២ទៅតាមទំហំផ្សេងៗគ្នា។ អ្វីដែលកាន់តែពិសេសជាងគេនោះ គឺខុនដូ ដឹស្តាប៉ូឡារីស ២៣ មានបំពាក់គ្រឿងសង្ហារិមរួចជាស្រេចសម្រាប់គ្រប់ប្រភេទបន្ទប់ ដែលលោកអ្នកអាចចូលនៅបានភ្លាមៗ ឬដាក់ជួលយកចំណេញក៏បាន។ នៅជាន់ទី១ និងទី២នៃអគារ មានហាងលក់ទំនិញគ្រប់ប្រភេទ និងសេវាកម្មចម្រុះដែលអ្នករស់នៅមិនចាំបាច់ចេញក្រៅអគារឡើយ។ ​នៅជាន់ទី​​៧មានសួនច្បារដ៏ធំទូលាយ ខៀវស្រងាត់ និងត្រូវបានរៀបចំដោយយកចិត្តទុកដាក់លើសុខុមាលភាពរបស់អតិថិជន។ ចំណែកនៅជាន់ដំបូល មានបារលើអាកាសបែបឯកជនដ៏ប្រណីតដែលលោកអ្នកអាចរីករាយជាមួយការជជែកកម្សាន្ត ការជួបជុំផ្សេងៗ គយគន់ទេសភាពតំបន់ច្បារអំពៅទាំងមូល រួមផ្សំជាមួយជំនោរខ្យល់ត្រជាក់ល្ហៀកពីទន្លេនៅខាងមុខយ៉ាងមានក្ដីសុខ។

ទីតាំងនៃខុនដូ ដឹស្តាប៉ូឡារីស ២៣ និងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ស្ថិតនៅមិនឆ្ងាយពីស្ពានព្រះមុនីវង្សដោយធ្វើដំណើរត្រឹមតែ៥នាទីប៉ុណ្ណោះ ដែលបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីកន្លែងនានាដែលលោកអ្នកត្រូវការ។

ដើម្បីទទួលបានព័ត៌មានបន្ថែម​ សូមទាក់ទងមកលេខទូរសព្ទ 098 / 016 / 017 596 789 ឬតាមដានទំព័រហ្វេសប៊ុកផ្លូវការ Borey Peng Huoth ឬចូលរួមក្នុង Telegram Channel: https://t.me/boreypenghuoth ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនថ្មីៗបានមុនគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here