រដ្ឋាភិបាល​និង​ដៃគូ​កំពុង​សិក្សា​លទ្ធភាព​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​មណ្ឌលគិរីឲ្យ​បាន​ជោគជ័យ​ដោយ​និរន្តរភាព

0

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ស្វែងយល់​និង​ផ្តល់​ធាតុ​ចូល​បន្ថែម លើ​របាយការណ៍​សង្ខេប​ស្តីពី ការសិក្សា​សមិទ្ធិ​លទ្ធភាព​ពេញលេញ សម្រាប់​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​មណ្ឌលគិរី​ថ្មី។

លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់​ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី៣០ មិនា​កន្លងមក ដោយបាន​ផ្តល់​អនុសាសន៍២ចំណុច ដើម្បីឱ្យ​របាយការណ៍​នេះ​កាន់តែ​ប្រសើរឡើង ដូចជា ទី១ ត្រូវយក​ចិត្ត​ទុក្ខ​ដាក់បញ្ចូល​បន្ថែម នូវ​សកម្មភាព​អភិវឌ្ឍ​ទេសចរណ៍ និង​សេដ្ឋកិច្ច​តំបន់​ស្របតាម​គោលនយោបាយ​របស់​ក្រសួងទេសចរណ៍។

ទី២ ត្រូវ​រក​វិធីសាស្ត្រថ្មីៗ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍ ឱ្យធ្វើ​ការហោះហើរ​ទៅ​តំបន់​នោះ ដូចជា ផលិតផល​ទេសចរណ៍ថ្មីៗ សកម្មភាព​សេដ្ឋកិច្ច និង​វិនិយោគថ្មី។

បន្ទាប់ពី​ទទួលបាន​អនុសាសន៍​ណែនាំ និង​ធាតុ​ចូល​បន្ថែម​ពី​សំណាក់ លោក​រដ្ឋ    មន្ត្រី​រួចមក អ្នកពិគ្រោះ​យោបល់ Consultant នឹង​ខិតខំ​សិក្សា​នូវ​ធាតុ​ចូល​បន្ថែមទៀត​ទៅក្នុងរ​បាយ​កាណ៍​នេះ។

រាជរដ្ឋាភិបាល បានសម្រេច​ជ្រើសរើស​ក្រុមហ៊ុន​ចិន Powerchina International Group ឱ្យ​សិក្សា និង​អភិវឌ្ឍន៍​លើ​គម្រោង​សាងសង់ អាកាសយានដ្ឋាន​ថ្មី​ខ្នាត​តំបន់ នៅ​ខេត្តមណ្ឌលគិរី និង​អនុ​ញ្ញា​ត្ត​ឱ្យ​រដ្ឋលេខាធិការដ្ឋាន​អាកា​ចរ​ស៊ីវិល ដឹកនាំ​រៀបចំ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍។

តាម​ការឱ្យដឹងថា អាកាសយានដ្ឋាន​ខេត្តមណ្ឌលគិរី គ្រោង​ចំណាយ​ទុនវិនិយោគ​ប្រមាណ១០០លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ជា​ប្រភេទ 4C លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង៣០០ហិកតា។ បច្ចុប្បន្ន​ក្រុមការងារ​បច្ចេកទេស និង​ក្រុមហ៊ុន​ចិន បាន​កំពុង​សិក្សា​និង​ចរចា​រួមគ្នា មុន​ឈានដល់​ការ​ដំណើរការ​សាងសង់ អាចឈាន​ទៅដល់​ចុងឆ្នាំ២០២១ ឬ​ដើមឆ្នាំ២០២២ ។

រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី ជូន​ដល់​ក្រុមហ៊ុន Power China Group ដើម្បី​វិនិយោគ​សាងសង់ និង​រៀបចំ​ព្រលានយន្តហោះ​អន្តរជាតិ​នេះ​ឲ្យ​ដំណើរការ​ដោយ​រលូន និង​ជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here