ទីក្រុង​បូកគោ​ថ្មី​នឹង​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​តំបន់​នេះ​កាន់តែ​រីកចំរើន

0

ដោយៈ រ៉ា ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​បង្ហាញ​សុទ្ធិ​ដ្ឋិ​និយម​ថា ទីក្រុង​បូកគោ​ថ្មី ដែល​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​បានសម្រេច​បង្កើតជា​ផ្លូវការ វា​នឹង​ជួយ​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ នៅក្នុង​តំបន់​នេះ កាន់​តែមាន​សន្ទុះ​រីកចំរើន​កាន់តែខ្លាំង​បន្ថែមទៀត។

លោក​ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី៣០ មិនា​កន្លងមក​ថា  ក្រៅ​តែ​អំពី​ការបង្កើត​ប្រព័ន្ធ​គ្រប់​គ្រង់​រដ្ឋបាល​ថ្មី នៅក្នុង​ទីក្រុង​ថ្មី​នេះ វា​នឹង​ជួយ​ជំ​រុ​ឱ្យមាន​ការអភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​វា​ក៏​នឹង​ធ្វើឱ្យ​វិស័យ​អ​ល​ចនទ្រ​ព្យ​រីកចំរើន​ផងដែរ។

លោក​បន្តថា “នៅក្នុង​ទីក្រុង​បូកគោ​ថ្មី​នេះ ក៏​ជា​កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ ហើយ​ជា​ស្វ័យប្រវត្តិ​វិស័យ​អចលនទ្រព្យ នឹងមាន​សន្ទុះ​រីកចំរើន និង​មានការ​ចាប់អារម្មណ៍​ជាង​មុន​ពេលដែល​មិនទាន់​បង្កើត។លោក​ថ្លែងថា« យើង​មាន​សុទិដ្ឋិនិយម​ថា អ្វីៗ វា​នឹង​ល្អ​ជាង​មុន ទាំង​តម្លៃ​ដី​ក៏​វា​អាច​ថា​នឹង​កើនឡើង ប៉ុន្តែ​ក៏​វា​អាស្រ័យ​ល​លើ​ការរៀបចំ និង​អភិវឌ្ឍន៍​របស់​មន្ត្រី ដែល​នឹង​ទៅគ្រប់​គ្រង​នៅទីនេះ​ដែរ។ បើ​មានតែ​ទីក្រុង ប៉ុន្តែ​អត់​មានការ​អភិវឌ្ឍន៍ វា​ក៏​នៅ​ទ្រឺ​ង​ដែរ” ។

លោកវិត វ​ឌ្ឍ​នា អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពត​ថ្លែងថា ការសម្រេច​បង្កើត​ក្រុង​បូកគោ​នេះ គឺជា​ការល្អ​មួយ​សម្រាប់​ខេត្តកំពត ដែល​វា​នឹង​បង្ក​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ភូមិក​សាស្ត្រ និង​ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍន៍។

លោក​បន្តថា “គោលដៅ​ដែល​ថ្នាក់ដឹកនាំ​បង្កើត​ក្រុង​នេះ ក្នុង​ក​គោលដៅ​អភិវឌ្ឍន៍  ព្រោះ​តំបន់​នេះ មានការ​វិនិយោគ​ច្រើន និង​ធ្វើឱ្យ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​នេះ មាន​រីកចំរើន​លឿន​ទៅមុខ” ។

លោកវិត វ​ឌ្ឍ​នា​បាន​ថ្លែងថា  រដ្ឋបាលខេត្ត និង​រាជរដ្ឋាភិបាល ក៏បាន​ត្រៀម​បំ​រ៉ុង​រួចហើយ​នូវ​កញ្ចប់​ថវិកា សម្រាប់​យកទៅ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ក្រុង និង​សាលាក្រុង នៅក្នុង​ក្រុង​ថ្មី​មួយ​នេះ។ ទោះជា​យ៉ាងណា លោក មិនបាន​បញ្ជាក់​ពី​ទំហំ​កញ្ចប់​ថវិកា​ប៉ុ​ន្មា​សម្រាប់​អភិវឌ្ឍន៍​នោះទេ។

លោក​បញ្ជាក់ទៀតថា “នៅពេលដែល​ចប់​កូ​វីដ តំបន់​នេះ​នឹងមាន​ការរីកចំរើន​ច្រើន  ព្រោះ​វា​ទៅជា​ក្រុង ។ ទោះជា​យ៉ាងណា បច្ចុប្បន្ននេះ ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​នេះ មិនទាន់​សូវ​មានការ​លូតលាស់​ខ្លាំង​ទេ។លោក​បន្ថែមថា “ប៉ុន្តែ​រដ្ឋបាលខេត្ត​មាន​ថវិកា​ហើយ សូម្បី​ថវិកា​របស់​ក្រ​សូង​ក៏​ត្រៀម​រួច​ហយ​ដែរ  សម្រាប់​ការរៀបចំ​សាលាក្រុង និង​ការរៀបចំផ្សេងៗទៀត មាន​ដី” ។

លោក  វិត វ​ឌ្ឍ​នា  នៅក្នុង​មូលដ្ឋាន​ខេត្តកំពត កាលពី​មុននេះ មាន៨ក្រុង ស្រុក (ក្រុង១ និង​ស្រុក ៧)  ប៉ុន្តែ​ប​ច្ចុ​ប្ប​នេះ ខេត្ត​មាន​ក្រុង​ចំនួន២ និង​ស្រុក​ចំនួន ៦ ។

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  បានចេញ​អនុក្រឹត្យ លេខ ៣៨.អនក្រ. បក ចុះ​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១សម្រេច បង្កើត ក្រុង​បូកគោ នៃ​ខេត្ត ដោយ​កាត់​យក​ឃុំ​ចំនួន ៣ ពី​ស្រុក​ទឹកឈូ គឺ​ឃុំ​បឹង​ទូក ឃុំ​កោះ​តូច និង​ឃុំ​ព្រែក​ត្នោ ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ការអភិវឌ្ឍន៍ ឱ្យ​កាន់តែ​មានការ​រីកចំរើន​បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here