ដោយៈ រតនៈ
ភ្នំពេញៈ បន្ទាប់់ពីរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទខ្ទប់តំបន់ចំនួន៣កាលពីយប់ថ្ងៃទី៩ ខែ មេសា នៅថ្ងៃទី ១០ ខែ មេសានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ចេញប្រាក់៥ពាន់លានរៀល ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលរាំងខ្ទប់នេះ។
មានប្រសាសន៍ចេញពីគេហដ្ឋានផ្ទាល់នៅថ្ងៃទី១០ ខែ មេសានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញបញ្ចេញកម្លាំងសមត្ថកិច្ច ដើម្បីគ្រប់គ្រងតំបន់ដែលត្រូវបានប្រកាសរាំងខ្ទប់។ ប្រមុខរដ្ឋាភិបាលបាល ចេញប្រាក់៥ពាន់លានរៀលដើម្បីទិញអង្ករ ចែកជូនគ្រួសារដែលរស់នៅក្នុងតំតំបន់ ដែលបិទខ្ទប់នេះ ក្នុងនោះសម្តេចតេជោ បានបែងចែកប្រាក់ចំនួន៣០ម៉ឺនរៀលផងដែរ។






