វិធីសាស្ត្រ​ចំនួន៤នឹងធ្វើ​ឲ្យ​កម្ពុជា​បញ្ចប់​ព្រ​ត្តិ​ការណ៍២០កុម្ភៈ​និង​ការបិទ​ខ្ទប់មាន​ប្រ​សិ​ទ្ឋ​ភាព

0

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ការចេញ​សារ​បន្ទាន់​របស់​ប្រមុខ​រដ្ឋាភិបាល កាលពី​រសៀល​ថ្ងៃទី១៦ មេសា​កន្លងមកនេះ បានធ្វើ​អាជ្ញាធរ​រត់​ខ្វែងដៃខ្វែងជើង ដើម្បី​រឹតបន្តឹង​ការបិទ​ខ្ទប់់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​យ៉ាងសកម្ម។

ការសម្រេចបាន​ជោគជ័យ ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍២០កុម្ភៈ និង​ការបិទ​ខ្ទប់​មាន​ប្រ​សិ​ទ្ឋ​ភាព ត្រូវ​ឈរលើ​វិធានការណ៍​សំខាន់ៗចំនួន៤ ពិតជា​មិនអាច​ខ្វះ​បាន។

អនុវត្តន៍​ច្បាប់

ភាពទន់ភ្លន់​របស់​អា​ជ្ញា​ធរ ជា​មនោសញ្ចេតនា​ជា​រឿង​មួយ ដែល​មនុស្សជាតិ​ត្រូវតែមាន ប៉ុន្តែ​កាលៈទេសៈ​ខ្លះ មិនគួរ​ប្រើប្រាស់​មនោសញ្ចេតនា​ច្រើន​នោះទេ ប៉ុន្តែ​គួរ​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​តឹងរឹង​បំផុត ចំពោះ​អ្នក​បំពាន​ច្បាប់ និង​ចាត់វិធានកា​រណ៍ប​ញ្ចូ​ន​ជន​បំពាន​ទៅ​តុលាការ ដើម្បី​កាត់ទោស​តាមច្បាប់់។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថា សម្តេច​ចង់ឃើញ ការចាត់​វិធានការណ៍​ច្បាប់​លើ​អ្នក​បំពាន​ច្បាប់ ហើយ​សម្តេច​លើកទឹកចិត្ត​ចំពោះ​អ្នក​បំពាន​វិធានការណ៍​បិទ​ខ្ទប់។

ការចាប់ខ្លួន​យកមក​ផ្តន្ទាទោស អ្នករត់​គេច​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក អ្នកមាន​ជំ​ង​ងឺ​កូ​វីដ​ហើយ​នៅតែ​មិន​ចូលខ្លួន តាម​ការអំពាវនាវរ​បស់​អាជ្ញាធរ គួរតែ​ធ្វើឡើង​ដោយ​គ្មាន​ការលើកលែង ដើម្បី​ព្រមាន​ទៅ​អ្នកដទៃ​កុំ​ឲ្យ​ធ្វើតាម ព្រោះ​បើសិនជា​ពន្យា​ពេល និង​មិន​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង និង​មាន​ប្រ​សិ​ទ្ឋ​ភាព​ទេ វិបត្តិ​នេះ​នឹង​បន្ត​អូសបន្លាយ។

វិធានការណ៍​ក្តៅ​ដូច​ភ្លៀងរលឹម

វិធានការណ៍ និង​សារ​ពិសេស​របស់​សម្តេច គួរ​ត្រូវបាន​អាជ្ញាធរ​ធ្វើ​ឲ្យ​ដូច​ភ្លៀងរលឹម មិនមែន​ដើម្បី​ល្អមើល​ឡើយ បើ​មិន​ដូច្នេះ​ទេ វា​នឹងធ្វើ​ឲ្យ​ស្ថានភាព​ដ៏​អាក្រក់​នេះ​កាន់តែ​អូសបន្លាយ ជីវភាព​ពលរដ្ឋ​កាន់តែ​រង​ទុក្ខលំបាក អាជីវកម្ម​នានា​នឹង​ឈានទៅរក​ការដូ​ល​រលំ​កាន់តែច្រើន ដែល​ផលប៉ះពាល់​នេះ​មិន​ត្រឹមតែ​កើត មាន​លើ​គ្រួសារ​និមួយៗនោះទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​សង្គម​ទាំងមូល​ផងដែរ។

ការចូលរួម​ពី​ប្រពល​រដ្ឋ

ប្រជាពលរដ្ឋ​ដើរតួនាទី​សំខាន់​ណាស់ ដើម្បី​ចូលរួម​បញ្ចប់​វិបត្តិ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​នេះ ព្រោះ​ការចូលរួម​ពី​មនុស្សម្នាក់ៗ ដើម្បី​កាត់បន្ថយ​ការចំលង​ពី​ខ្លួនឯង​ទៅ​អ្នកដទៃ ពី​អ្នកដទៃ​មក​ខ្លួនឯង វា​ជាការ​ចូលរួម​ការពារ​អាយុជីវិត​ខ្លួនឯង​ផង គ្រួសារ​ផង សហគមន៍​និង​សង្គមជាតិ​ផងដែរ។

ហេតុនេះ​សូម​ប្រជាពលរដ្ឋ​កម្ពុជា ធ្វើខ្លួន​ផ្លាស់ប្តូរ​ការគិត​ពី​សេរីភាព គ្មាន​ព្រំដែន មករក​ភាព​ទទួលខុសត្រូវ​លើ​ទង្វើ និង​សកម្មភាព​របស់ខ្លួន ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ស៊ី​វិ​ល័យ​មួយរូប។

ការចាត់់​វិធានការណ៍​តាមផ្លូវ​ច្បាប់ របស់​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច​លើ​ជន​រូប​ណាមួយ ដែល​បំពាន​បំរាម បំពាន​ច្បាប់​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក នឹង​ជាការ​អនុវត្តន៍​ច្បាប់ ដែល​ច្បាប់​មាន​សិ​ទ្ឋ​បង្ខំ​ឲ្យ​មនុស្ស​គោរព ទោះបីជា​មិន​ចង់​គោរព​ក្តី។

អនុវត្តន៍​តាម​វិធាន​សុខាភិបាល

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការចូលរួម​អនុវត្តន៍​វិធាន​បី​ចំណុច នឹង​ជួយ​ឲ្យ​កម្ពុជា​អាច​បញ្ចប់​ព្រឹត្តិការណ៍២០កុម្ភៈ ដោយ​ទី១ អនុវត្តន៍​តាម​វិធាន​ណែនាំ ៣កុំ ៣ការពារ ទី២ កុំ​ចាក​ចេញពីផ្ទះ បើ​គ្មាន​ការចាំបាច់ និង​ទី៣ ចូលរួម​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​លឿន នៅពេល​មានឈ្មោះ និង​ត្រូវបាន​អញ្ជើញ ចូលរួម​ចាក់​វ៉ាក់សាំង​ពី​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​មន្ត្រី​សុខាភិបាល។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែងថា បើ​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទេ ហើយ​បើសិនជា​គ្មាន​ការចូលរួម អនុវត្តន៍​ពី​សមត្ថកិច្ច​នគរបាល អាវុធហត្ថ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ទេនោះ និង​កិច្ចសហការ​ពី​ប្រជាពលរដ្ឋ​ទេ យើង​នឹងមិន​ទទួលបាន​ជោគជ័យ​បានទេ” ។

សម្តេច​បន្តថា “ការធ្វើ​បែបនេះ គឺ​កាត់ផ្តាច់​ការចំលង​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ” ។ ស​ម្កេ​ច​បន្តថា “គ្មាន​ការយោគយល់​ទៀត​ទេ ត្រូវតែ​អនុវត្តន៍​ច្បាប់់ មិន​ត្រូវមាន​មនោសញ្ចេតនា​ទេ បើ​មនោសញ្ចេតនា​នោះ បំផ្លាញ​ដល់​ប្រទេសជាតិ” ៕     

LEAVE A REPLY

Please enter your comment!
Please enter your name here