ដោយ គង់ សូរិយា
ភ្នំពេញ៖ អភិបាលក្រុងភ្នំពេញ លោកឃួង ស្រេងបានថ្លែងឲ្យដឹងថា ការយកពន្ឋលើការទិញលក់អចលនវត្ថតែមួយលើក នឹងបញ្ចប់នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ហេតុនេះប្រជាពលរដ្ឋត្រូវរួសរាន់ ដើម្បីរៀនចំបញ្ចប់ឯកសារនិតិវិធីរបស់ខ្លួន។
មានប្រសាសន៍ក្នុងពេលប្រគល់ប័ណ្ណកម្មសិទ្ឋ ដល់ប្រជាពលរដ្ឋជាង៤០០គ្រួសារ នៅក្នុងសង្កាត់និរោធ ខ័ណ្ឌច្បារអំពៅលោកឃួង ស្រេងបានមានប្រសាសន៍ថា ដោយបានដឹងពីការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងនឹងការផ្ទេរកម្មសិទ្ឋអចលនទ្រព្យ ត្រូវបង់ពន្ឋជាច្រើនលើក សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានជួយសម្រួលការងារនេះ ដោយតម្រូវឲ្យប្រជាពលរដ្ឋបង់ពន្ឋតែលើការទិញលក់ ឬការផ្ទេរអចលនវត្ថុតែមួយលើកប៉ុណ្ណោះ ប៉ុន្តែការទទួលបានការសម្រួលបែបនេះ នឹងបញ្ចប់ត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៨ប៉ុណ្ណោះ។







