ដោយ ដែន ចែងចាំង
ភ្នំពេញ៖ អត្រាគ្របដណ្តប់នៃការប្រើប្រាស់អាគារការិយាល័យនៅកម្ពុជា បានកើនខ្ពស់នៅត្រីមាសទី២ឆ្នាំនេះ ធៀបនឹងត្រីមាសទី១ដើមឆ្នាំនេះ ដោយអត្រាប្រើប្រាស់រួមបានគ្របដណ្តប់រហូតដល់៨៧,៧ភាគរយ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodiaប្រចាំត្រីមាសទី២ដែលបានបញ្ចប់ការសិក្សាកាលពីពេលថ្មីៗនេះបានឲ្យដឹងថា កំឡុងត្រីមាសទី១ឆ្នាំនេះអត្រាគ្របដណ្តប់នៃការប្រើប្រាស់ការិយាល័យជារួម មានត្រឹម៨២,៧ភាគរយប៉ុណ្ណោះ ប៉ុន្តែកំនើនតម្រូវការបានកើនឡើង ដោយធ្វើឲ្យអត្រាប្រើប្រាស់ការិយាល័យរួមកើនជាង៨៧ភាគរយ។របាយការណ៍ដដែលបានបង្ហាញថា និន្នាការផ្គត់ផ្គង់ការិយាល័យកាន់តែទំនើបបានកើនឡើងស្របគ្នានឹងតម្រូវការកើនឡើងពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ។






