អ្វីទៅជាការវិនិយោគដ៏វ័យឆ្លាតក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា?

0

ដោយៈមុនី

ភ្នំពេញៈ អ្នកគ្រប់គ្នាប្រាកដជាគិតអំពីការវិនិយោគលើភាគហ៊ុន មូលនិធិសាជីវកម្ម ឬក៏គណនីសន្សំ ដែលទទួលបានការប្រាក់ខ្ពស់ សុទ្ធតែផ្ដល់ប្រាក់ចំណូលប្រកបដោយ ស្ថេរភាព និងមានហានិភ័យទាប ចាត់ទុកថាជាការវិនិយោគដ៏វៃឆ្លាត។

សម្រាប់មនុស្សមួយចំនួន ដែលមានថវិកាបម្រុងទុកច្រើន តែងតែស្វែងរកការវិនិយោគរយៈពេលវែងដូចជានៅលើដីធ្លី គេហដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្ម។ ប្រភេ​ទនៃការិនិយោគទាំងនេះ ផ្ដល់ជូនទាំងចំណូលពីការជួលផង និងផលចំណេញពីការឡើងតម្លៃផង សម្រាប់អ្នកវិនិយោគទាំងអស់។”
ទីក្រុងភ្នំពេញ មានការកើនឡើងនូវតម្លៃដីធ្លីជាង500% ឬស្មើនឹង 5 ដងក្នុងរយៈ

ពេល10 ឆ្នាំចាប់តាំង ពីឆ្នាំ2010 រហូតដល់ 2019។ ខណ្ឌដែលដីធ្លី មានតម្លៃថ្លៃជាងគេបំផុតមានដូចជាខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង ដីធ្លីមានតម្លៃប្រហែ​លជាUSD 8,500 ក្នុងមួយម៉ែត្រការ៉េ។ ដូច្នេះហើយ ការវិនិយោគលើដីធ្លីនៅក្នុងតំបន់ពា​ណិ​ជ្ជកម្ម មានតម្លៃខ្ពស់ខ្លាំងខណៈដែលអត្រាចំណេញពី ការឡើងថ្លៃមានការកើនឡើងតិចតួចបំផុតនាពេលបច្ចុប្បន្ននេះ។ បើដូច្នេះតើអ្នកគួរតែវិនិយោគនៅក្នុង ទីផ្សារអចលនទ្រព្យកន្លែងណាខ្លះ?

ឧទាហរណ៍ថា បើអ្នកធ្វើការវិនិយោគទៅលើផ្ទះអាជីវកម្ម នៅក្នុងខណ្ឌសែនសុខ

ដែលមានតម្លៃជាមធ្យម USD 200,000 ដែលអាចជួលបានក្នុងតម្លៃ USD 1,000 ក្នុងមួយខែ។ ក្នុងការគណនានេះមានន័យថា អ្នកអាចទទួលបាន USD 12,000 ពីការជួលជារៀងរាល់ឆ្នាំដែលស្មើរនឹង ចំណូល 6% ជារៀងរាល់ឆ្នាំ ពីការវិនិយោគ។ ប្រសិនបើអ្នកចង់ទិញការិយាល័យទំហំ40 ម៉ែត្រការ៉េ មានតម្លៃប្រហែល USD 240,000 ហើយអ្នកវិនិយោគអាចដាក់ជួលបាន USD 1,400 ក្នុងមួយខែដែលស្មើរនឹង USD 16,800 ក្នុងមួយឆ្នាំ ឬស្មើរនឹងចំណូលត្រឡប់មកវិញប្រហែល 7% ក្នុងមួយឆ្នាំ។

អចលនទ្រព្យដែលមានភាពល្បីល្បាញ សម្រាប់ការវិនិយោគនឹងធានានូវប្រាក់ចំណូលខ្ពស់មួយទៀតគឺ ការវិនិយោគទៅលើខុនដូ។ ជាទូទៅខុនដូ 1 បន្ទប់គេងនៅក្នុងតំបន់សក្ដានុពលដូចជាបឹងកេងកង លក់នៅក្នុងតម្លៃប្រហែលUSD 80,000 ក្នុងមួយយូនីត និងប្រាក់ចំណូលពីការជួលប្រចាំខែប្រហែលUSD 500 ។ ដូច្នេះចំណូលប្រចាំឆ្នាំត្រឡប់មកវិញ សម្រាប់ការវិនិយោគប្រភេទនេះ មានប្រហែលជា 7.5%។ អ្នកគិតថា មានការវិនិយោគប្រភេទណា ដែលអាចផ្ដល់នូវប្រាក់ចំណូលខ្ពស់ជាងនេះដែរឬទេ?។

តើអ្នកធ្លាប់បានលឺពីការវិនិយោគ ទៅលើតូបផ្សារក្នុងស្រុកដែរឬទេ? តើអ្នកដឹងទេថា ចំណូលប្រចាំឆ្នាំសរុប សម្រាប់ការវិនិយោគលើតូបផ្សារក្នុងស្រុក ជាមធ្យម លើសពី10% ក្នុងមួយឆ្នាំ? នេះគឺជាការពិត ដែលការវិនិយោគដែលល្អបំផុត គឺជាការវិនិយោគលើអចលនទ្រព្យដូចជាតូបផ្សារលក់ អាហារស្រស់ ក៏ប៉ុន្តែមិនទាន់មានអ្នកអភិវឌ្ឍណាបានបង្កើតនូវអចលនទ្រព្យប្រភេទនេះ ដូចជាGCCគ្រុបនៅឡើយទេ ដែលបានប្រកា​សអំពីគម្រោងផ្សារយើងដោយជីស៊ី អូរឫស្សីដែលជាប្រភេទផ្សារលក់អាហារ ស្រស់ក្នុងស្រុកថ្មីមួយ ដែលមានទីតាំងស្ថិតនៅជាន់ផ្ទាល់ ដីនៃគម្រោងផ្សារជីស៊ី អូរឫស្សី។

តម្លៃតូបផ្សារលក់ អាហារស្រស់ជាមធ្យមចាប់ផ្ដើមពី USD2x,000 ក្នុងមួយយូនីត។ តាមរយៈការស្រាវជ្រាវបានបញ្ជាក់ថា តម្លៃជួលទាបបំផុតនៃតូបលក់អាហារស្រស់ចាប់ផ្ដើមពី USD 100 ក្នុងមួយម៉ែត្រការ៉េ។ តូបនៅក្នុងផ្សារយើងដោយជីស៊ី អូរឫស្សី មានទំហំជាមធ្យម3ម៉ែត្រការ៉េ ដែលអាចឲ្យអ្នកទិញតូបរកកម្រៃពី ការជួល USD 300 ក្នុងមួយខែ ដែលស្មើរនឹងUSD 3,600 ក្នុងមួយឆ្នាំ។

ប្រសិនបើតូបមានតម្លៃប្រហែល USD 24,000 នោះអ្នកវិនិយោគអាចទទួលបានប្រាក់ចំណេញ 15% ក្នុងមួយឆ្នាំលើការវិនិយោគ ខណៈដែលក្នុងរយៈពេល3ឆ្នាំអាចទទួលបានផលចំណេញ ពីការឡើងថ្លៃបន្ថែមរហូតដល់ទៅ300%។ នេះគឺជាការសម្រេចចិត្តវិនិយោគ ដ៏មានផលចំណេញបំផុតសម្រាប់វិនិយោគគិនទាំងអស់។

ផ្សារយើង ដោយជីស៊ី អូរឫស្សីក៏មានការផ្ដល់ជូនពិសេសសម្រាប់អ្នកកក់មុនពេលបើកសម្ពោធជាផ្លូវការ ដោយការចំណេញនូវទឹកប្រាក់ត្រឡប់មកវិញរហូតដល់ USD 9,000 ជាមួយនឹងការបង់ប្រចាំខែតិចបំផុត ត្រឹមតែ USD 3XX ក្នុងមួយខែ។
សូមទស្សនាវីដេអូ https://youtu.be/Wmw72c-o8jo

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារយើង សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖

  • GC Orussey Market – ផ្សារជីស៊ីអូរឫស្សី:

https://www.facebook.com/gc.orusseymarket

  • ឆានែលតេឡេក្រាម – https://t.me/GCOrusseyMarket
  • លេខទូរស័ព្ទ និងតេឡេក្រាម: 099 331015, 098 331015

ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យអភិវឌ្ឍអចលនទ្រព្យ  វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ  360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City GC Land GC Empire GC Realty GC Design GC Management និង GC Credit ។

គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ  និង Lixin Century Innovation Park។

រៀបរៀងដោយការិយាល័យទីផ្សារ GCC  សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

អ្នកនាង Leong Ka Yen

ប្រធានផ្នែកទីផ្សារ លេខទំនាក់ទំនង: +855 96 820 6822  Email: [email protected]។ លោកង៉ែត ឧត្តមមុន្នី ប្រធានត្រួតពិនិត្យទីផ្សារ

លេខទំនាក់ទំនង: +855 98 831 868 Email: [email protected]

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here