អ្នកជំនាញៈ រៀងរាល់១០ឆ្នាំម្តងវិស័យអចលនទ្រព្យតែងតែជួបវិបត្តិ តែវាជាឱកាសសម្រាប់ការវិនិយោគ

0

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញលើកឡើងថា បើតាមការសិក្សាទៅលើវិស័យអចលនទ្រព្យនៅលើប្រទេសជឿនលឿន រៀងរាល់១០ឆ្នាំម្តងវិស័យនេះតែងតែទទួលបានរងប៉ះពាល់ពីវិបត្តិផ្សេងៗ ដែលមិនអាចទស្សទាយមុនបាននោះទេ ប៉ុន្តែអំឡុងពេលវិបត្តិកើតឡើងម្តងៗ វាគឺជាឱកាសសម្រាប់ការវិនិយោគដើម្បីរកផលចំណេញ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់កាលពីថ្មីៗនេះថា បើតាមការសិក្សាទៅលើវិស័យអចលនទ្រព្យនៅលើប្រទេសជឿនលឿន ភាគច្រើន១០ឆ្នាំម្តងនឹងរងនូវផលប៉ះពាល់ម្តង ដូចនេះហើយពេលដែលរងផលប៉ះពាល់នេះហើយ គឺជាឱកាសសម្រាប់អ្នកមានលទ្ធភាពបានដើរទិញទុក ហើយនៅពេលដែលបានធូរស្បើយ ជាឱកាសដែលគេលក់ចេញដើម្បីទទួលបានផលចំណេញ ដែលនេះគឺជាឱកាសមួយនៅក្នុងបញ្ហាផងដែរ។

ដោយឡែក លោកបានថ្លែងបន្តថា ទោះបីប្រទេសកម្ពុជាបានជួបប្រទះនឹងជំងឺកូវីដ១៩ តែវិស័យអចលនទ្រព្យកម្ពុជា នឹងអាចនៅតែបន្តភាពរឹងមាំបានដដែល បើសិនណាវិស័យធនាគារនៅតែងអាចបន្តផ្តល់ប្រាក់កម្ចីបាន ខណៈដែលបច្ចុប្បន្ននេះមានគម្រោងសាងសង់ធំៗមួយចំនួនគឺនៅតែបន្តអភិវឌ្ឍន៍ធម្មតា។

លោកបានបន្ថែមថា សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២១នេះមានការធ្លាក់ចុះ តែក៏ជាឱកាសមួយដល់អ្នកវិនិយោគិនក្នុងការដើរទិញអចនទ្រព្យទុក ព្រោះពេលនេះគឺអាចទិញបានក្នុងតម្លៃធូរថ្លៃ ហើយបន្ទាប់ពីស្ថានភាពបានប្រើសើរវិញនោះ នឹងអាចលក់ចេញក្នុងតម្លៃខ្ពស់ផងដែរ។

លោកបានឱ្យដឹងទៀតថាទោះបីជា ប្រទេសកម្ពុជាបានប្រឈមនឹងជំងឺកូវីដ១៩ តែគម្រោងសាងសង់ធំៗ គឺនៅតែបន្តអភិវឌ្ឍន៍ធម្មតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here