ការវិនិយោគអចលនទ្រព្យ និងតំបន់ឧស្សហកម្ម នៅខេត្តកំពង់ស្ពឹកំពុងវិវត្តន៍ ដូចម្តេច?

0

ដោយ សុជាតា

កំពង់ស្ពឺៈ ដោយមានទីតាំងចន្លោះរវាង រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ  ខេត្តកំពង់ស្ពឺបានក្លាយទៅជាតំបន់ឧស្សាហកម្ម ដ៏មានសក្តានុពលសម្រាប់បង្កើតរោងចក្រថ្មីៗ  ហើយ សន្ទុះនៃវិស័យសំណង់ អចលនទ្រព្យបានកើនឡើង គួរកត់សំគាល់នៅប៉ុន្មានឆ្នាំមុននេះ  ស្របពេលដែលការសាងសង់ផ្លូវល្បឿនលឿន នឹងបញ្ចប់នាពេលខាងមុខនេះ។

ប៉ុន្តែនៅស្ថានភាពមួយឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យ ក៏ដូចជាវិស័យកសិ ឧស្សាហកម្ម នៅខេត្តកំពងស្ពឺ បានថមថយល្បឿន ពេលដែលវិបត្តិ Covid 19  បានរាលដាលខ្លាំនៅប្រទេសកម្ពុជា។

លោក ប៉ូ អ៊ាវគង់​ អគ្គនាយកក្រុមហ៊ុន អ៊ែត វ៉ានស៍ រៀលអីស្ទេត បានប្រាប់ Proverty Area Asia នៅថ្ងៃ ៣ ខែសីហានេះថា គម្រោងអភិវឌ្ឍនៅខេត្តកំពងស្ពឺ យើងឃើញសង្កេតឃើញថា សន្ទុះនៃសាងសង់ មិនទាន់ឃើញខ្លាំងដូចប៉ុន្មានឆ្នាំមុននោះទេ ដោយសារវិបត្តិ Covid 19  ធ្វើអោយរាំងស្ទះដល់ការដឹកជញ្ជូន និងការិយាធិបតេយ្យមួយចំនួនពាក់ព័ន្ធនឹងការនាំចេញ នាំចូល។ ជាហេតុធ្វើអោយរោងចក្រមួយចំនួន រង់ចាំស្ថានភាពធូរស្បើយឡើងវិញ ជាពិសេស វិស័យវាយនភណ្ឌ។

លោកបន្ថែមទៀត “ការបង្កើតរោងចក្រថ្មីៗមួយចំនួននៅតាមផ្លូវ៥១ ប៉ុន្តែមិនជាច្រើននោះទេ”។ លោកពន្យល់ថា  “តំបន់កំពង់ស្ពឺ គឺតំបន់សក្តានុពលសម្រាប់ការបង្កើតរោងចក្រថ្មី ដោយសារតម្លៃធូរថ្លៃ បើប្រៀបធៀបនឹងតម្លៃដី នៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល។ និងនៅតំបន់កណ្តាលមួយ សម្រាប់ការបែងចែកការដឹកជញ្ជូន តាមផ្លូវសមុទ្រ ងាយស្រួល”។

ចំពោះតម្លៃដីធ្លី នៅតំបន់វាមានលក្ខណៈចំរុះ អាចទទួលយកបាន ដោយដីធ្លឺនៅតាមផ្លូវ ៥១​ គឺតម្លៃ គឺមានប្រមាណ ៤០ ដុល្លារ ទៅ ១០០ ដុល្លារនៅក្នុង ១ ម៉ែត្រការ៉េ។ ចំណែកតាមផ្លូវតូចៗ ខាងក្នុងវិញមានតម្លៃចន្លោះពី ១៥ ដុល្លារ ៣០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ។ ចំណែកផ្លូវជាតិ ៤៤ មានតម្លៃធូរថ្លៃជាងនេះ សម្រាប់ឱកាសបង្កើតរោងចក្រថ្មីៗ។

ចំពោះការអភិវឌ្ឍសួនឧស្សាហកម្ម របស់កាណាឌីយ៉ា ដែលជាគម្រោងធំ នៅតែអភិវឌ្ឍកាន់តែមម៉ាញឹក ទាក់ទងនឹងការរៀបចំហេដ្ឋារចនាសម្ពន្ធ  ការរៀបចំបំពេញដី ការរៀបចំទឹក ភ្លើង ដោយរង់ចាំវិបត្តិ Covid 19 បានបញ្ចប់ នឹងមានអ្នកវិនិយោគចិនមកដល់វិញ។

អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងអភិវឌ្ឍន៍ថ្មីៗនៅខេត្តកំពង់ស្ពឺ មានការរីកចម្រើនលឿន និងខ្លាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤៤ ដែលបាននិងកំពុងទាក់ទាញរោងចក្រ សហគ្រាសថ្មីៗជាច្រើននៅតំបន់នេះ។

លោកបន្តថា “មិនទាន់មានគំរោងអភិវឌ្ឍន៍ថ្មីៗ កើតមានច្រើននៅឡើយទេ ដោយ​សារបញ្ហាកូវីដ១៩ ប៉ុន្តែរោងចក្រ សហគ្រាសនានានៅតែបន្តរើសបុគ្គលិកបំពេញ​ការងារជាប់ជាប្រចាំនៅឡើយ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here