តំបន់បឹងកេងកងនៅតែជាតំបន់មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យក្រោមហេតុផលទាំង៤នេះ

0

ដោយៈ ប៊ី

ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជា កំពុងតែបង្ហាញពីភាពរឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាបច្ចុប្បន្នកំពុងប្រឈម ជាមួយនឹងជំងឺរាតត្បាតកូវីដ១៩ក្តី ហើយបណ្តាវិនិយោគិនទាំងក្នុង និងក្រៅស្រុកមួយចំនួននៅតែវិនិយោគ លើវិស័យអចលនទ្រព្យ ពិសេ​សតំបន់កណ្តាលក្រុង។

សង្កាត់បឹងកេងទី១ ដ៏ល្បីល្បាញត្រូវបានគេចាត់ទុកថា ជាតំបន់មួយបណ្តុំដោយអាគារពាណិជ្ជកម្ម ខុនដូ និងអាផាតមិនជាដើម ហើយចំណុចដ៏សំខាន់មួយ ដែលលោកអ្នកគួរគិតពិចារណាវិនិយោគ ដើម្បីផលចំណេញនាពេលអនាគត ពិសេសខុនដូ ដែលជាជម្រើសដ៏ល្អក្នុងវិស័យអចលនទ្រព្យ ក្នុងការរស់នៅបែបសម័យថ្មី ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏ផ្ដល់ជូននូវសុខសុវត្ថិភាពក្នុងការរស់នៅផងដែរ។

បើពិនិត្យលើហេតុផលទាំង៤ចំណុចខាងក្រោមនេះ ច្បាស់ជាធ្វើឲ្យលោក អ្នកមានការចាប់ចិត្តជាក់ជាមិនខាន៖

១. ឱកាសវិនិយោគបានទីតាំងល្អ
តម្លៃខុនដូនឹងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាអ្នករស់នៅហើយក៏ដោយ ពេលលក់វិញនៅតែចំណេញមានន័យថា អ្នកអាចទទួលបានច្រើនជាងអ្វី ដែលអ្នកបានបង់។ មួយវិញទៀតលោក អ្នកក៏អាចជួលខុនដូឲ្យជនបរទេស ជំនួសឱ្យការរស់នៅ ព្រោះអត្រាជួលនៅទីក្រុងក្នុងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ អាចមានតម្លៃចាប់ពី៥០០ដុល្លារ ដល់២៥០០ដុល្លារក្នុងមួយខែ។

២. សន្សំសំចៃពេលវេលា
ការរស់នៅក្នុងខុនដូ អាចជួយសន្សំសំចៃពេលវេលា មិនចំណាយពេលធ្វើដំណើរច្រើន ប្រសិនបើអ្នករស់នៅជិតកន្លែងដែលអ្នកធ្វើការ ណាមួយទៀតគឺនៅក្នុងតំបន់ហ៊ុមព័ទ្ធ ទៅដោយអគារសេដ្ឋកិច្ចពាណិជ្ជកម្ម។

៣. ប្រមូលផ្តុំដោយសេវាកម្មសម្បូរបែប
ផ្ដល់ជូននូវមុខងារសំខាន់ៗជាច្រើន មានកន្លែងហាត់ប្រាណ អាងហែលទឹក ចំណ​តរថយន្តស្វ័យប្រវត្ថិ ភោជនីយដ្ឋានលើអាកាស ព្រមជាមួយនឹងទីតាំងផ្សេងៗទៀត នៅក្នុងអគារ។ លើសពីនេះទៅទៀត ខុនដូមានមុខងារសុវត្ថិភាពកម្រិតខ្ពស់ ដូចជា កាម៉េរ៉ាសុវត្ថិភាព និងបុគ្គលិកសន្តិសុខ ការពារ២៤ម៉ោង។

៤. ស្ដង់ដារអាគារ
សុវត្ថិភាពជាចម្បង ដោយសារតែអាគារតម្រូវឱ្យអនុវត្តនន៍ តាមសំណុំជាក់លាក់នៃស្ដង់ដារអគារ ឬលេខកូដរចនាសម្ព័ន្ធ ហេតុនេះអ្នកគួរតែពិនិត្យមើលការទិញយូនីតខុនដូពីអ្នកអភិវឌ្ឍឈានមុខគេ ដើម្បីធានាថាគេហដ្ឋានរបស់អ្នករឹងមាំ ហើយអាចទប់ទល់នឹងគ្រោះមហន្តរាយ។

អ្នកជំនាញជាតិ និងអន្តរជាតិជាច្រើនបានលើកឡើងថា តម្លៃអចលនទ្រព្យនៅកម្ពុជានៅតែកម្រិតទាប បើធៀបនឹងប្រទេសជិតខាង ហើយសេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើនកាន់តែប្រសើរ និងកម្រិតចំណូលប្រជាជន នឹងបន្តមានកំណើននាពេលអនាគត។ ទាំងនេះ គឺហេតុផលដែលអ្នកវិនិយោគ គួរវិនិយោគលើអចលនទ្រព្យអចលនទ្រព្យនៅកម្ពុជា ពិសេសនៅទីក្រុងភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here