ដោយៈ ម៉ាណេត
ភ្នំពេញៈ កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានការរីកចម្រើនលឿនបំផុតរបស់ពិភពលោក ហើយក៏ជាទីផ្សារឈានមុខគេមួយ ដែលងាយស្រួលវិនិយោគសម្រាប់វិនិយោគិនបរទេស។

ដោយៈ ម៉ាណេត
ភ្នំពេញៈ កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានការរីកចម្រើនលឿនបំផុតរបស់ពិភពលោក ហើយក៏ជាទីផ្សារឈានមុខគេមួយ ដែលងាយស្រួលវិនិយោគសម្រាប់វិនិយោគិនបរទេស។

ដោយសារប្រទេសកម្ពុជា មិនទាន់មានការវិនិយោគគ្រប់គ្រាន់ និងមានតម្លៃទាប សម្រាប់ការវិនិយោគ ក្រុមហ៊ុនពហុជាតិសាសន៍រួមទាំងSamsung និង Nike ទើបតែចាប់ផ្តើមវិនិយោគនៅប្រទេសកម្ពុជានាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់គេទំព័រ Investasian នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។
ដូចគ្នានេះដែរ វិនិយោគិនបរទេសកំពុងចូលមក ទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលអាផាតមិន (លំនៅដ្ឋានក្នុងការអាគារខ្ពស់) មួយចំនួននៅកណ្តាលទីក្រុងនៃរាជធានីភ្នំពេញពេលខ្លះ មានតម្លៃត្រឹមតែ១០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ជនបរទេសអាចកាន់កាប់អចលនទ្រព្យនៅកម្ពុជាបាន។
វិនិយោគិនអន្តរជាតិជាច្រើនកំពុងទិញភាគហ៊ុន និងអចលនទ្រព្យនៅក្នុងទិសដៅលេចធ្លោ ដូចជា ប្រទេសថៃដោយគិតថា ពួកគេបានធ្វើពិពិធកម្មវិនិយោគនៅបរទេសដោយជោគជ័យ។ ទោះយ៉ាងណា វិនិយោគទាំងនេះកំពុងបាត់បង់ឱកាសល្អប្រសើរនៅកម្ពុជា។

លោក Reid Kirchenbauer ជាស្ថាបនិកនៃក្រុមហ៊ុន InvestAsian បានថ្លែងថា “ខ្ញុំរីករាយជាមួយប្រទេសថៃ ហើយចំណាយពេលវេលាសមរម្យ របស់ខ្ញុំនៅទីនោះជារៀងរាល់ឆ្នាំ។ ប៉ុន្តែអត្រាកំណើនផលិតផល ក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ពួកគេមានត្រឹមតែ៣.៧%ប៉ុណ្ណោះ។ យើងកំពុងនិយាយអំពីល្បឿន ដែលស្ទើរតែខ្ពស់ជាងនៅសហរដ្ឋអាមេរិក និងយឺតជាងម៉ាឡេស៊ី ដែលជាប្រទេសជិតខាង ដែលមានការអភិវឌ្ឍន៍ខ្ពស់ជាងគេបន្តិច។
សេដ្ឋកិច្ចរបស់ប្រទេសថៃ ពឹងផ្អែកយ៉ាងខ្លាំងទៅលើទុនបរទេសមិនថា តាមរយៈ វិស័យទេសចរណ៍ ឬការវិនិយោគផ្ទាល់ពីបរទេស។ ជាធម្មតា យើងអាចសន្មត់ថា ទីផ្សារអាស៊ី ដែលកំពុងរីកចម្រើន នឹងមានភាពធន់នឹងវិបត្តិហិរញ្ញវត្ថុ ដែលមានដើមកំណើតនៅអឺរ៉ុប ឬអាមេរិក។ ទោះយ៉ាងណា វានឹងមិនត្រឹមត្រូវទេ។
លោកបានថ្លែងថា ជាការប្រៀបធៀប ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចជាង៧%ជារៀងរាល់ឆ្នាំ។ ខណៈពេលដែលស្ទើរតែគ្រប់ប្រទេសផ្សេងទៀត តែងតែធ្វើការព្យាករណ៍ ពីផលិតផលក្នុងស្រុកសរុបរបស់ពួកគេថានឹង ធ្លាក់ចុះ ប៉ុន្តែប្រទេសកម្ពុជាតែងតែមានកំណើនសេដ្ឋកិច្ច ហើយកើនលើសពីការរំពឹងទុកខ្ពស់។
លោកបន្តថា “អ្នកនឹងយល់ពីមូលហេតុដែលខ្ញុំណែនាំប្រទេសកម្ពុជា។ ឥឡូវនេះ ដល់ពេលត្រូវរៀនពីវិធីផ្សេងៗ ដែលអ្នកអាចវិនិយោគនៅទីនេះក្នុងនាមជាជនបរទេស”។
អ្នកខ្លះគិតថា ប្រទេសកម្ពុជាគ្មានផ្សារហ៊ុន។ តាមពិត មានក្រុមហ៊ុនចំនួន៧ ដែលបានចុះបញ្ជីនៅផ្សារហ៊ុនរបស់ខ្លួននាពេលបច្ចុប្បន្ននេះ។
ភាគច្រើននៃពួកគេគឺជាសាជីវកម្ម ដែលអ្នកផ្តល់សេវាកម្មទឹកស្អាត និងប្រតិបត្តិករកំពង់ផែជាដើម ហើយក៏មានធនាគារ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុមហ៊ុនផ្សេងទៀតផងដែរ។
លោក Reid Kirchenbauer អចលនទ្រព្យនៅកម្ពុជា គឺជាការវិនិយោគមួយល្អប្រសើរ ប្រសិនបើអ្នកដឹងថា អ្នកកំពុងធ្វើអ្វីទាក់ទងនឹងការវិនិយោគនៅទីនេះ។ គម្រោងខុនដូថ្មីភាគច្រើនមានតម្លៃថ្លៃ ប៉ុន្តែអាផាតមិនឬShophouse គឺជាវិនិយោគមួយ ដែលមិនគួរឱ្យជឿនៅក្នុងតំបន់ជាក់លាក់។
លោកបានឱ្យដឹងទៀតថា “ភ្នំពេញក៏ជារាជធានីមួយ ក្នុងចំណោមរាជធានីនៅលើពិភពលោក ដែលអ្នកអាចទិញអចលនទ្រព្យ ក្នុងតម្លៃក្រោម១០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ជំនឿរបស់ខ្ញុំគឺថាតម្លៃនឹងកើនឡើងពីទីនេះ”៕