គម្រោងអភិវឌ្ឍន៍បុរីលំនៅឋានធ្វើឱ្យតម្លៃដីធ្លីនៅជាយក្រុងកាន់តែមានសន្ទុះ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍លំនៅឋានបុរីនៅតាមតំបន់ជាយក្រុយបានជំរុញតម្លៃដីធ្លីកាន់តែមានសន្ទុះមួយកម្រិតទៀត ជាក់ស្ដែងតំបន់ជាយរាជធានីភ្នំពេញ មួយចំនួនដែលមានការអភិវឌ្ឍបុរីលំនៅឋាននៅជាយក្រុងបានជំរុញឱ្យដីធ្លីកាន់តែមានតម្លៃខ្លាំងឡើង។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនក៏បានមានប្រសាសន៍ស្រដៀងគ្នាថា ការអភិវឌ្ឍលំនៅឋានជាបុរី ពិតជាបានលើកកម្ពស់សោភ័ណភាពតំបន់នោះមួយកម្រិតទៀត ជាក់ស្ដែងតំបន់វាលស្រែមួយចំនួននៅជាយក្រុងបានកែប្រែទៅជាតំបន់ ដែលមានមនុស្សរស់នៅកកកុញកុះករ ក្លាយជាតំបន់លំនៅឋាន និងតំបន់ទីប្រជុំជន ហើយក៏បានជំរុញ ឱ្យដីធ្លីនៅតំបន់នោះមានហាងឆេងមួយកម្រិតទៀត។

លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានឱ្យដឹងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ថា កាលពីមុនតំបន់ពោធិ៍សែនជ័យតំបន់ក្នុងខណ្ឌសែនសុខជាដើម ជាតំបន់ជាយក្រុង ហើយតម្លៃដីធ្លីក៏នៅមានកម្រិតដែរ តែក្រោយមានការអភិវឌ្ឍជាលំនៅឋានតំបន់នោះ វាក៏បានក្លាយជាតំបន់លំនៅឋានដ៏ទាក់ទាញ និងធ្វើឱ្យដីធ្លីតំបន់នោះកាន់តែឡើងថ្លៃ។

លោកបានថ្លែងបន្តថា កាលពីមុនតម្លៃដីធ្លនៅទីនោះគិតជាឡូត៏ ហើយក្រោយមកដីនោះក៏មានតម្លៃដល់ទៅរាប់ពាន់ដុល្លារក្នុងមួយការ៉េ។
លោកបន្តថា នៅពេលទីក្រុងភ្នំពេញកាន់តែពង្រីកខ្លួនជាបន្តបន្ទាប់វាក៏បានរីកសាយទៅតាមការអភិវឌ្ឍនោះដែរ ហើយដីធ្លីនៅតំបន់ជាយក្រុងក៏កាន់តែមានតម្លៃខ្ពស់។

បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍ដីឡូត៏មួយចំនួនបានសាយភាយទៅកាន់តំបន់ជាយក្រុងភ្នំពេញកាន់តែឆ្ងាយ ហើយតម្លៃក៏កាន់តែឡើងថ្លៃ ក្នុងការអភិវឌ្ឍលំនៅឋានជាផ្ទះជាប់ដីក៏កាន់តែងាកទៅរកតំបន់ឆ្ងាយៗពីរាជធានីភ្នំពេញ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា ពេលទីក្រុងកាន់តែអភិវឌ្ឍន៍ខ្លាំងឡើង ជម្រើសតែមួយដើម្បីអភិវឌ្ឍន៍លំនៅឋាន គឺអភិវឌ្ឍន៍នឹងងាកទៅរកតំបន់ជាយក្រុងហើយតំបន់កណ្ដាលៗក្រុងនឹងអភិវឌ្ឍន៍ជាអគារខ្ពស់ ដូច្នេះតំបន់ជាយក្រុងនឹងកាន់តែមានតម្លៃកើនឡើងជាបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here