បណ្ណាល័យហ៊ុនសែននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញស្ថាបត្យកម្មសហសម័យគួរឲ្យចាប់អារម្មណ៍

0

ដោយៈសុជាតា

ភ្នំពេញៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) គឺជាសាកលវិទ្យាល័យរដ្ឋ ដែលគេចាត់ទុកថា ជាគ្រឹះស្ថានឧត្តមសិក្សាដ៏ធំមួយនៅក្នុងវិស័យអប់រំ។ ហើយក៏ជាសំណង់ស្ថាបត្យកម្មដ៏ល្អឯកមួយ ដែលពោពេញទៅដោយទំនើបកម្ម នៅក្នុងចំណោមសំណង់ស្ថាបត្យកម្មចាស់ៗដទៃទៀត នៅក្នុងរាជនីធានីភ្នំពេញផងដែរ។

“បណ្ណាល័យហ៊ុន សែន” ដែលស្ថិតក្នុងបរិវេណសាកលវិទ្យាល័យ ចំណាស់ជាងគេមួយនេះ ក៏ជាបណ្ណល័យដ៏ពេញនិយមមួយ ដែលភាគច្រើនសិស្សនិស្សិតទាំងក្នុងនិងក្រៅសាកលវិទ្យាល័យ តែងតែចូលទៅអានសៀវភៅសិក្សាស្រាវជ្រាវនៅទីនោះ។

ជាទូទៅសិស្សនិស្សិតមួយចំនួន ដែលបានចូលទៅសិក្សាស្រាវជ្រាវអានសៀវភៅនៅ បណ្ណាល័យ ហ៊ុនសែនពុំបានចាប់អារម្មណ៍អំពីការចនា ក៏ដូចជា ទស្សនៈរបស់ស្ថាបត្យករ ដែលបានបង្កើតអគាបណ្ណាល័យមួយនេះទេ។ ទន្ទឹមជាមួយគ្នានេះផងដែរ ក៏មានសិស្សនិស្សិត ក៏ដូចជាក្រុមមតិផ្សេងៗ កំពុងតែមានការជជែកសួរដេញដោលនូវរឿងរ៉ាវផ្សេងៗ ដែលទាក់ទងជាមួយនឹងអគារស្ថាបត្យកម្មមួយនេះផងដែរ។

ដោយឡែក “បណ្ណាល័យហ៊ុន សែន” ជាបណ្ណាល័យដ៏ធំមួយនៅក្នុងចំណោមបណ្ណាល័យធំៗទាំងប្រាំ នៅរាជធានីភ្នំពេញ និងជាអគាស្ថាបត្យកម្មមួយ ដែលរងឥទ្ធិពលពីស្ថាបត្យកម្មទំនើប បង្កើតបានជាអគាស្ថាបត្យកម្មខ្មែរថ្មីមួយ ដែលបណ្តែតខ្លួនឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បណ្ណាល័យហ៊ុនសែនត្រូវបានបើកដំណើរការនៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៩៧ ដោយសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន។

នៅចុងឆ្នាំ ២០១១ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីធនាគារពិភពលោកនិងក្រសួងអប់រំ យុវជន និងកីឡា បណ្ណាល័យហ៊ុនសែនបានចាប់ផ្តើមសាងសង់ អគារថ្មីបន្ថែមមួយទៀត ដែលត្រូវបានរួមបញ្ចូលយ៉ាងពេញលេញជាមួយអគារដើម។ នេះគឺជាជំហានមួយទៀត ក្នុងការផ្តល់នូវបណ្ណាល័យល្អៗនៅ RUPP ។

បណ្ណាល័យហ៊ុន សែនឥលូវ នេះមានផ្ទៃក្រលាសរុបចំនួន៤.១៦០ម៉ែត្រការ៉េ និងអាចផ្ទុកអ្នកប្រើប្រាស់បាន៥០០នាក់ក្នុងពេលតែមួយ។ បណ្ណាល័យនេះ ត្រូវបានបំពាក់ដោយបរិក្ខារទំនើប និងបរិយាកាសទាក់ទាញ និងមានផាសុកភាពសម្រាប់អ្នកប្រើប្រាស់ហើយបណ្ណាល័យនេះផងដែរ ស័ក្តិសមបំផុតសម្រាប់អ្នក កំពុងស្វែងរកព័ត៌មានចំណេះដឹងផ្សេងៗ។

គិតត្រឹមឆ្នាំ ២០១២ បណ្ណាល័យហ៊ុន សែន មានបណ្តុំសៀវភៅជាង១០ម៉ឺនក្បាល ដែលទាក់ទងមុខវិជ្ជាផ្សេងៗ ដូចជាប្រវត្តិសាស្ត្រខ្មែរ វិទ្យាសាស្ត្រ ធនាគារជាដើម។

ដោយសារតែអគារ “បណ្ណាល័យហ៊ុន សែន” មួយនេះជាប្រភេទស្ថាបត្យកម្មខ្មែរថ្មី ដូច្នេះការរចនា នៃការសាងសង់សំណង់មួយនេះ ក៏បានទទួលរងនូវឥទ្ធិពល ពីការរស់នៅបែបខ្មែរដែលសង់ផុតពីដី មានលំហខាងក្រោមបើកទូលាយដើម្បី ធ្វើជាកន្លែងប្រើប្រាស់រួម និងជាប្រភព ដែលធ្វើអោយមានចរន្តខ្យល់រត់ ឆ្លងកាត់ផ្នែកខាងក្រោមនៃអគារទាំងមូលផងដែរ។

គំនិតច្នៃប្រឌិតក្នុងការរចនាច្នៃជញ្ជាំងជាផ្ទៃប្រហោង ដើម្បីទាញយកពន្លឺ ជាពិសេ​សគឺខ្យល់ធម្មជាតិអោយចេញចូលទៅក្នុងអគារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here