ទំហំទុនវិនិយោគសរុបលើអចលនទ្រព្យនៅទូទាំងពិភពលោកកើនដល់២៦០ពាន់លានដុល្លារ

ចែករំលែក

ដោយៈសុជាតា

អន្តរជាតិៈរបាយការណ៍របស់ភ្នាក់ងារអចលនទ្រព្យ CBRE Global បានបង្ហាញអោយដឹងថា ជាមួយនឹងកំណើននៃការចាក់វាក់សាំងបន្ត កើនឡើងឥតឈប់ឈរ ព្រមទាំងការបើកឡើងវិញនូវសេដ្ឋកិច្ចសកលនោះ ទំហំវិនិយោគអចលទ្រព្យនៅត្រីមាសទីពីរ ឆ្នាំ ២០២១ បានកើនឡើង៩៨ភាគរយ ជាមួយតម្លៃរហូតដល់២៦០ពាន់លានដុល្លារ។

ការងើបឡើងវិញបានគ្របដណ្តប់ លើតំបន់អាមេរិក និងអាស៊ីប៉ាស៊ីហ្វិច ដែលនាំការវិនិយោគសរុបបានកើនឡើងខ្លាំង ដូចមុនវិបត្តិ Covid 19 ផងដែរ។

បើតាមទិន្នន័យដដែល បានបង្ហាញអោយដឹងថា តួលេខនេះក៏មានចំនួនច្រើនជាងទុនវិនិយោគសុប នៅឆមាសទីមួយឆ្នាំ២០១៩ ដែលជាពេលមិនទាន់មានវិបត្តិជំងឺកូវីដ ១៩ផងដែរ ដែលកាលនោះ ទុនវិនិយោគក្នុងទីផ្សារអចលនទ្រព្យ ទូទាំងពិភពលោកមានទឹកប្រាក់៤២៨ពាន់លានដុល្លារប៉ុណ្ណោះ។

បើគិតត្រឹមឆមាសទី១ ឆ្នាំ២០២១ ទំហំវិនិយោគពិភពលោក បានកើនឡើង១៥ ភាគរយ ជាមួយនឹងតម្លៃ៤៩៥ពាន់លានដុល្លារ។ ការវិនិយោគលើអាគារការិយាល័យបានកាន់កាប់ចំណែកធំជាងគេរហូតដល់២៦ ភាគរយ បន្ទាប់មកវិស័យឧស្សាហកម្មគ្រប៉គ្រង២២ភាគរយ និងចំណែកគ្រួសារចំរុះគ្រប់គ្រង២០ភាគរយ ដែលឆ្លុះបញ្ចាំងពីកំណើនប្រជាសាស្រ្ត និង តំរូវការអតិថិជន។

បើតាមអ្នកជំនាញ CBRE Global បានព្យាករណ៍ថា ទុនវិនិយោគក្នុងវិស័យអច​លនទ្រព្យពិភពលោក ពេញមួយឆ្នាំ២០២១នេះ នឹងអាចមានកំណើនចន្លោះពី២០ ទៅ ២៥ភាគរយ។

របាយការណ៍នេះ បានផ្តោតទៅលើបណ្តាប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិច តំបន់អឺរ៉ុប និង តំបន់អាស៊ីប៉ាស៊ីហ្វិច ដែលមានកំណើនទិញលក់ខ្លាំងជាងគេ៕


ចែករំលែក