ខណ្ឌចំការមននៅតែជាទីតាំងអាទិភាពសម្រាប់សាងសង់ខុនដូរក្នុងក្រុងភ្នំពេញ

0

        ដោយៈសហសេវិក

ភ្នំពេញៈ ខណ្ឌចំការមន ដែលមានទីតាំង ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ មានផ្ទៃដី៦.៩គីឡូម៉ែត្រការ៉េ មានប្រជាជនជាង៧ម៉ឺននាក់ ឬ១៥.០០០ គ្រួសារ។

ខណ្ឌនេះត្រូវបានបែងចែកជា១២សង្កាត់ ប៉ុន្តែនៅខែមករា ឆ្នាំ២០១៩ សង្កាត់ចំនួន៧ នៅក្នុងខណ្ឌនេះត្រូវផ្ទេរទៅឱ្យខណ្ឌថ្មីមួយទៀត ដែលមានឈ្មោះថាខណ្ឌបឹងកេងកង

ខណ្ឌចំការមនត្រូវបានគេចាត់ទុកថា ជាកន្លែងមានសុវត្ថិភាពបំផុត និងពេញនិយមជាងគេ ក្នុងការរស់នៅស្ថិតចំកណ្តាលទីក្រុងភ្នំពេញ ដែលមានការផ្គត់ផ្គង់ខុនដូយ៉ាងច្រើន​។ គិតត្រឹមឆមាសទី២ឆ្នាំ២០២០ ចំការមនផ្គត់ផ្គង់ខុនដូច្រើនជាងគេចំនួន៣២ភាគរយ នៃចំនួនខុនដូរសរុបក្នុងក្រុងភ្នំពេញ តាមពីក្រោយដោយខណ្ឌសែនសុខ១៣ភាគរយ និងខណ្ឌ៧មករា១១ភាគរយ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី២ឆ្នាំ២០២០ របស់ក្រុមហ៊ុន Knight Frank។

របាយការណ៍ដដែលបានបង្ហាញថា នៅឆមាសទី២ឆ្នាំ២០២០ ការផ្គត់ផ្គង់ខុនដូសរុបនៅទីក្រុងភ្នំពេញ មានចំនួនជាង២៤.០០០យូនីត នៅក្នុង៨៣គម្រោង។ ក្នុងរយៈពេលបីឆ្នាំទៀតខាងមុខKnight Frank បានព្យាករណ៍ថា ចំនួនខុនដូនឹងមានការកើនឡើង៥៣.០០០យូនីត ដែលនាំឱ្យមានការផ្គត់ផ្គង់សរុបកើនដល់៧៧.០០០យូនីតនៅឆ្នាំ២០២៣។

នៅក្នុងការផ្គត់ផ្គង់នាពេលអនាគត ទាំងគម្រោងដែលគ្រោងនឹងបើកដំណើរការ និងកំពុងដំណើរការ ខណ្ឌចំការមនត្រូវបានព្យាករណ៍ថា នឹងមានចំណែកទីផ្សារធំបំផុតចំនួន២០%នៅឆ្នាំ២០២៣ បន្ទាប់មកគឺខណ្ឌសែនសុខ១៨% និងខណ្ឌជ្រោយចង្វារ១៤% ។

ក្រៅពីខុនដូ ខណ្ឌចំការមនមានសណ្ឋាគារ ហាងលក់រាយ ភោជនីយដ្ឋាន ហាងកាហ្វេ បារ និងផ្សារជាច្រើន ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នករស់នៅទីនោះ ជាពិសេសជនបរទេស។ ផ្សារទំនើបអ៊ីអនម៉ល ណាហ្គាវើលផ្សារទួលទំពូង (ផ្សាររុស្ស៊ី) និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង គឺជាកន្លែងពេញនិយមជាងគេនៅក្នុងខណ្ឌនេះ។

បច្ចុប្បន្ននេះ តម្លៃដីជាមធ្យមនៅចំការមនត្រូវបានប៉ាន់ប្រមាណថា មានតម្លៃ ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់តំបន់លំនៅដ្ឋាន និង៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់ពាណិជ្ជកម្ម។ ដោយសារតម្លៃដីធ្លីខ្ពស់នៅខណ្ឌចំការមន អ្នកអភិវឌ្ឍមួយចំនួន បានផ្លាស់ប្តូរគម្រោងខុនដូទៅជាយក្រុងវិញ ដូចជាខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារជាដើម ដែលមានតម្លៃដីធូរថ្លៃជាង។ ទោះជាយ៉ាងនេះក្តី ចំការមននៅតែជាទីតាំងដែលអ្នកអភិវឌ្ឍន៍ចង់បានបំផុត។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតក្នុងស្រុកមួយ លោក ប៊ុន សុភ័ក្រ អភិបាលរងខណ្ឌចំការមនបានមានប្រសាសន៍ថា ការវិនិយោគភាគច្រើន នៅក្នុងតំបន់នេះបានមកពីប្រទេសចិន និងកូរ៉េ ហើយពួកគេចាប់អារម្មណ៍ជាពិសេស ក្នុងការវិនិយោគលើគម្រោងលំនៅដ្ឋាន។ ដោយសារតែការវិនិយោគពីបរទេស តម្លៃដីធ្លីនៅក្នុងតំបន់នេះបានរក្សាតម្លៃខ្ពស់ប្រហែល៤.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

លោកបានបន្ថែមថា៖ “ខ្ញុំគិតថាជាការល្អ ដែលមានអ្នកវិនិយោគច្រើននៅក្នុងខណ្ឌចំការមន ព្រោះវាអាចធ្វើឱ្យមនុស្សមួយចំនួន ដែលរស់នៅតំបន់នេះមានឱកាសលក់អច​លនទ្រព្យរបស់ពួកគេក្នុងតម្លៃខ្ពស់ និងអាចសល់ប្រាក់ដើម្បីបន្តអាជីវកម្មនៅកន្លែងផ្សេងទៀតបាន”។

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងតាមរយៈ៖ +855 967876902 (Telegram)/ +855 66886633។ប្រភព៖​ Harbor Property

LEAVE A REPLY

Please enter your comment!
Please enter your name here