ដោយៈ បញ្ញា
ហុងកុងៈ ទីក្រុងហុងកុងឆ្នាំ1964 និងបច្ចុប្បន្នបានពីមុនជាវាលស្មៅ និងព្រៃនៅក្បែរឆ្នេរសមុទ្រ ភ្នំ កោះ តែឥឡូវនេះមានផ្លូវខ្វែងខ្វាត់ សុទ្ធតែអគារកប់ពពក មានរថភ្លើងក្រោមដី អចលនទ្រព្យមានតម្លៃខ្ពស់កបពពក ដូចជាផ្ទះ ខុនដូអគារពាណិជ្ជកម្ម ជាពិសេសដីធ្លី។
ត្រឹមរយៈពេល១២ឆ្នាំចុងក្រោយនេះ ទីក្រុងហុងកុងមានការកើនឡើងតម្លៃអចលនទ្រព្យលំនៅឋានខ្ពស់រហូតដល់262% (ធៀបនឹងអតិផរណា 162%) ក្នុងនោះតាមការគណនាឆ្នាំ2009 កើនឡើង28.5% ឆ្នាំ2010 កើន21% ឆ្នាំ2012 កើនឡើង25.7% ឆ្នាំ2014 13.6% និង14.7% ក្នុងឆ្នាំ2017 (globalpropertyguide.com)។ នេះជាមេរៀនយើងគួររៀនសូត្រ ឬយកតម្រាប់តាម លើការវិនិយោគដីនៅតំបន់សមុទ្រ ក្បែរឆ្នេរអភិវឌ្ឍន៍ ព្រោះតម្លៃអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតំបន់ទាំងនេះមានតម្លៃធូរច្រើននៅឡើយ ពិសេសខេត្តកែប និងកំពត។
ដោយឡែកខេត្តព្រះសីហនុ ដីធ្លីហក់ឡើងខ្ពស់រួចទៅហើយ ដែលជាឪកាសល្អសម្រាប់យើង បើទោះបីជាអនាគតទៅមុខតំបន់ទាំង2នេះ អភិវឌ្ឍត្រឹមតែ10% ឬ5% នៃទីក្រុងហុងកុង ក៏ដោយសារមូលហេតុខុសគ្នាលើកត្តាភូមិសាស្រ្ត ដង់ស៊ីតេប្រជាជន (Density) ចំណូលប្រចាំឆ្នាំប្រជាជន(GDP Per Capita) និងពាណិជ្ជកម្ម។
កត្តាធំៗចំនួន3ដែលយើងគួរតែវិនិយោគនៅខេត្តកែប និងខេត្តកំពត
ខេត្តជាប់តំបន់ឆ្នេរទាំងនេះ មានមូលដ្ឋាននៃសក្តានុពល ដែលអាចផ្តល់នូវកាលានុវត្តន៍ភាពជាច្រើ់ន សម្រាប់ការវិនិយោគ ព្រោះខេត្តទាំងពីរនេះមានឱកាសរីកចម្រើនខ្លាំងនាពេលអនាគត ដោយឈរលើមូលដ្ឋានជាក់លាក់មួយចំនួនដូចជា ទី១ ជាតំបន់សេដ្ឋកិច្ចទេសចរណ៍ មានឆ្នេរសមុទ្រ កោះ ភ្នំ ស្ទឹងបឹងបួរ និងទេសភាពស្រស់ស្អាតជាច្រើនទៀត (ជាបទពិសោធន៍លើពិភពលោក តំបន់ឆ្នេរស្អាតត្រូវតែអភិវឌ្ឍ មិនដែលទុកចោលនោះទេ)។
ទី២ ជាតំបន់សេដ្ឋកិច្ចពាណិជ្ចកម្ម មានចរន្តធ្វើពាណិជ្ជកម្មរស់រវើករបស់ប្រជាជនក្នុងខេត្តកំពត& កែប និងឆ្លងតំបន់ផ្សេងៗទៀត ទី៣ ជាតំបន់សេដ្ឋកិច្ចព្រំដែនកម្ពុជា- វៀតណាមទាំងព្រំដែនគោក និងព្រំដែនទឹកសមុទ្រ (ព្រំដែនគោកព្រែកចាក) មានសកម្មភាពរថយន្តដឹកទំនិញចេញ-ចូល យ៉ាងមមាញឹក ដែលថ្ងៃអនាគតជាតំបន់ខឿនសេដ្ឋកិច្ចដ៏សំខាន់មួយ៕
ដោយទេព រាជ បញ្ញាៈនាយកប្រតិបត្តិឡាម៉ូនប្រ៉ភើធី៕