ដោយៈសុជាតា
ភ្នំពេញៈ ខណ្ឌជ្រោយចង្វារ ត្រូវបានអ្នកជំនាញលើកឡើងថា ជាខណ្ឌដែលសក្តានុពលខ្ពស់ទាំងការអភិវឌ្ឍថ្មីៗ រួមបញ្ចូលទាំងអភិវឌ្ឍ ទីក្រុងវិស៊ីល័យ អាគារពាណិជ្ជកម្ម និង អាគារស្នាក់នៅផងដែរ។
ជាងនេះទៀត ទីក្រុងរណបធំៗពីរ គឹទីក្រុងរណបជ្រោយចង្វារ បាននិងកំពុងបង្ហាញរូបរាងនៅតំបន់គល់ស្ពានជ្រោយចង្វារ ដែលនឹងសាងសង់នៅលើផ្ទៃដីប្រមាណ១០០ហិកតា និងទីក្រុងរណបតេជោមរតក កំពុងវិនិយោគលើផ្ទៃដីទំហំជាង១០៦៧ហិកតា ដែលបណ្តុំអោយអភិវឌ្ឍទ្រង់ទ្រាយធំៗផងដែរ។
-->
លោកសំ សុនឿន ប្រធានសមាគមអចលនទ្រព្យសកល បានប្រាប់ Propery area asia នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ តាមយើងសង្កេតឃើញថា គម្រោង OCIC នៅខណ្ឌជ្រោយចង្វារ គឺជាគម្រោងអចលនទ្រព្យធំ ដែលមានតម្លៃដីចន្លោះពី៨០០ដុល្លារទៅ ២៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ការអភិវឌ្ឍនៅទីក្រុងរណបរបស់ក្រុមហ៊ុនOCIC បានក្លាយទៅជាទីក្រុងស៊ីវិល័យបែបទំនើប ដែលមានមនុស្សរស់នៅអ៊ូអរផងដែរ។ ហើយមានគម្រោងបុរី និងអាគារពាណិជ្ជកម្មធំៗផងដែរ។

លោកបន្ថែមទៀតថា “តំបន់អភិវឌ្ឍទីក្រុងរណបតេជោមរកត មានសក្តានុពលខ្ពស់ ទាំងការរៀបចំហេដ្ឋារចនាសម្ពន្ធបានល្អ ដែលជាបណ្តុះគម្រោងអភិវឌ្ឍថ្មីៗដូចជាស្តាតមរតកតេជោធ៏ធំមួយ ដោយទីក្រុងថ្មីនេះ នឹងភ្ជាប់ទៅនឹងក្រវាត់ក្រុងទីបី ដែលធ្វើអោយតំបន់លើកមុតមាត់ថ្មី ដែលធ្វើអោយតម្លៃដីធ្លីបានឡើងថ្លៃបន្តបន្ទាប់”។
លោកបន្តថា ចំពោះតម្លៃដីនៅតំបន់អភិវឌ្ឍទីក្រុងរណបរបស់ឧកញ៉ា លី យ៉ុងផាត់វិញគឹមានចន្លោះពី ៥០ ដុល្លារទៅ៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េទៅតាមចំងាយ និងទីតាំងនិមួយៗ។
បើតាមការព្យាកររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០៣០ខាងមុខ ប្រជាជន៧លាននាក់ត្រូវគេរំពឹងថា នឹងរស់នៅក្នុងទីក្រុង ទីប្រជុំជននានា ហើយភាគច្រើននៃពួកគេនឹងមករស់នៅក្នុងទីក្រុងភ្នំពេញ៕