ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ របាំងពាណិជ្ជកម្មមិនមែនតែជារឿងតែមួយគត់ ដែលកម្ពុជាប្រឈមមុខនឹងការលំបាកលើការនាំចេញ ឬការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម ទៅកាន់បណ្តាប្រទេសនានា ពិសេសប្រទេសចិននោះទេ។
ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ របាំងពាណិជ្ជកម្មមិនមែនតែជារឿងតែមួយគត់ ដែលកម្ពុជាប្រឈមមុខនឹងការលំបាកលើការនាំចេញ ឬការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម ទៅកាន់បណ្តាប្រទេសនានា ពិសេសប្រទេសចិននោះទេ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៦ វិច្ឆិកាកន្លងមកថា បញ្ហាភូតត្តគាមអនាម័យ ជារឿងមួយអាចដោះស្រាយបាន ឲ្យតែមានក្រុមហ៊ុនជាតិ អន្តរជាតិមកវិនិយោគ ប៉ុន្តែអ្វីសំខាន់គឺកង្វះហេដ្ឋារចនាសម្ព័ន្ឋគាំទ្រដល់ការនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀត។
លោកបានបន្តថា “គោលនយោបាយមានហើយ ច្បាប់យើងមានហើយ តែមិនទាន់អេះចំរមាស់នៅឡើយ ហេតុនេះយើងត្រូវការអ្នកអនុវត្តន៍ផ្ទាល់ ទើបអាចដោះស្រាយបញ្ហានេះបាន”។ លោកបន្តថា “ផលិតផលកសិកម្ម មានរយៈពេលកំណត់មិនដូចផលិតផលងាប់ ដែលទុកបានរាប់ខែនោះទេ គឺការនាំចេញរបស់យើងត្រូវមានទូត្រជាក់ ត្រូវមានកប៉ាល់នាំចេញផ្ទាល់ទៅកាន់ប្រទេសចិន ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនទាន់បាននាំចេញផ្ទាល់ និងមានហេដ្ឋារចនាសម្ព័ន្ឋគាំទ្រគ្រប់គ្រាន់នៅឡើយទេ”។
លោកវេង សាខុនបានបន្តថា ការដឹកតាមទូកុងទីណ័រទៅកាន់ប្រទេសចិន មានទំនិញ ប៉ុន្តែពេលមកវិញកុងទីណ័រទទេ ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនយើងថ្លៃ តម្លៃអគ្គិសនីយើងថ្លៃ ដែលមិនផ្តល់ឲ្យអ្នកវិនិយោគនូវផលចំណេញ យើងមិនទាន់មានទីតាំាំងពិសេសសំរាប់ទុកសម្រាប់តែកសិផល និងការនាំចេញ។
លោកបន្តថា “កសិផលនាំចេញត្រូវការពេលវេលាកំណត់មួយ ដោយក្នុងកុងទីណ័រនិមួយៗ ត្រូវមានម៉ាស៊ីនភ្លើងចំនួនពីរ ដើម្បីរក្សាភាពត្រជាក់របស់វា បើពុំនោះទេវានឹងខូច ហើយអ្វីសំខាន់យើងមិនមាន ការដឹកជញ្ជូនផ្ទាល់ទៅកាន់ប្រទេសចិន បើសិនជាមានគឺមានតែមួយឬពីរលើ់កប៉ុណ្ណោះក្នុងមួយខែ។
លោកបន្តថា “ភូតត្តគាមអនាម័យមិនមែនជាបញ្ហាទេ សំខាន់មានក្រុមហ៊ុនមកវិនិយោគ ពួកគេនឹងរៀបចំវវិធីសាស្រ្តសំអាត និងរៀបចំស្តង់ដាដាំដុះបែបណា ដើម្បីអាចធានាបានគុណភាព និងស្តង់ដាហើយ”។លោកបន្តថា “ប៉ុន្តែអគ្គិសនីយើងថ្លៃ គ្មានហេដ្ឋារចនាសម្ព័ន្ឋគាំទ្រ ជាហេតុធ្វើឲ្យអ្នកវិនិយោគគេមិនមក ពួកគេទៅកាន់ប្រទេសវៀតណាម ដែលមានការលើកទឹកចិត្ត មានហេដ្ឋារចនាសម្ព័ន្ឋគ្រប់គ្រាន់ និងតម្លៃភ្លើងទាប។
ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ការធ្វើឲ្យមានភាពស៊ីសង្វាក់គ្នារវាងដីកសិកម្ម និងប្រព័ន្ឋធារាសាស្រ្តនឹងធ្វើឲ្យការងារលើកកំពស់ការផលិត ក្នុងវិស័យកសិកម្មបានល្អប្រសើរ និងមានប្រសិទ្ឋភាពខ្ពស់ ពិសេសការលើកកំពស់ភូត្តគាមអនាម័យ នឹងជួយដល់ការនាំចេញផង ជួយដល់ការកាត់បន្ថយភាពក្រីក្រផង។
លោកបន្តថា “ដោយសារបញ្ហាភូត្តគាមអនាម័យ មានកម្រិត ប្រជាជនបរិភោគនាំឲ្យមានជម្ងឺ ប៉ុន្តែបើយើងលើកកំពស់ភូត្តគាមអនាម័យបាន ពួកគេញាំចំណីអាហារមិនសូវឈឺ មិនទៅពេទ្យ គឺចំណេញទាំងពេលវេលា និងប្រាក់កាស”។ លោកបន្តថា “ច្បាប់យើងមានហើយ ប៉ុន្តែសំខាន់គឺការអនុវត្ត ពិសេសទាមទារឲ្យការអនុវត្តកិច្ចសន្យាកសិកម្ម និងក្រុមហ៊ុនមានប្រសិទ្ឋភាព ដើម្បីធានាបាននូវនិរន្តរភាពនៃការនាំចេញ”៕