ដោយ វុត្ថា
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ការសែត Straits Times បានអោយដឹងថា ប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី បានសន្យារឹតបន្តឹង និងលើកទឹកចិត្តអោយមានការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ ក្រោមគម្រោងកិច្ចសហការលើវិស័យអភិវឌ្ឍន៍អចលនទ្រព្យ និងហេដ្ឋរចនាសម្ព័ន្ធក្នុងប្រទេសដែលមានទឹកប្រាក់រហូតដល់ ៣០ ពាន់លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំ ទៅមុខ។
នៅក្នុងកិច្ចប្រជុំមួយដែលធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន នេះ លោក ប្រធានធិបតីឥណ្ឌូនេស៊ី Joko Widodo និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jal-In បានយល់ព្រមលើកកម្ពស់ប្រទេសទាំងពីរ ជា ”ដៃគូយុទ្ធសាស្ត្រ”។
ប្រធានធិតបតីឥណ្ឌូនេស៊ី លោក Joko បានថ្លែងថា “អ្វីដែលខ្ញុំចង់ឃើញគឺកិច្ចខិតខំប្រឹងប្រែងទៅលើការពង្រឹង និងការអភិវឌ្ឍន៍ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយខ្ញុំ នឹងធ្វើអោយពិតប្រកដថា យើង នឹង អាចយល់គ្នាកាន់តែជាក់ច្បាស់ចំពោះការផ្លាស់ប្តូរទៅវិញទៅមក ដូចជា ការអភិវឌ្ឍន៍អចលនទ្រព្យ ការដឹកជញ្ជូនឆ្លាតវៃ និង អភិវឌ្ឍន៍រថភ្លើង គឺជាផ្នែកដែលប្រទេសយើងទាំងពីរត្រូវតែបង្កើនកិច្ចសហកប្រតិបត្តិការ។
            
 






