ក្រុមហ៊ុន Century21 បន្តពង្រឹង និងពង្រីកសក្តានុពលជាក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈក្រុមហ៊ុនអចលនទ្រព្យ Century 21 ដែលមានប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសកម្ពុជាផងដែរនោះ បានរក្សាដំណែងជាម៉ាកយីហោក្រុមហ៊ុននាំមុខគេ ក្នុងវិស័យអចលនទ្រព្យ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Century 21 Cambodia ។

យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា ក្រុមហ៊ុន Century 21 បានចូលមកក្នុងប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ២០១៤ ហើយក្រុមហ៊ុននេះ បានលក់សិទ្ធិអាជីវកម្ម ( Franchise ) ដល់ក្រុមហ៊ុននិងវិនិយោគិន ក្នុងប្រទេសកម្ពុជាចំនួន២៣ក្រុមហ៊ុន និងបានបង្កើតឱកាសការងារដល់ប្រជាជនជាង១០០០នាក់ ។

យោងតាមទស្សនាវដ្ដីរបស់អាមេរិកឈ្មោះថា Entrepreneur ឆ្នាំ២០២១ឱ្យដឹងថា ក្រុមហ៊ុនម៉ាកយីហោអចលនទ្រព្យ Century 21 បានជាប់ចំណាត់ថ្នាក់លេខ៧ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យល្បីៗ លើពិភពចំនួន២០០ក្រុមហ៊ុន ប្រចាំឆ្នាំ ២០២១ និងចំណាត់ថ្នាក់ទី២ ក្នុងចំណោមក្រុមហ៊ុនលំដាប់ពិភពលោក១៥០ក្រុមហ៊ុនប្រចាំឆ្នាំ២០២២ ។

ក្រុមហ៊ុនដែលទទួលបានថ្នាក់ប្រចាំឆ្នាំ២០២២នេះ ផ្អែកលើចំនួននៃការពង្រីកប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុននីមួយៗ នៅទូទាំងពិភពលោកគិតត្រឹមខែកក្កដា ២០២១ និងការវាយតម្លៃទៅលើកត្តាផ្សេងៗទៀតដូចជា ការពង្រឹងកេរ្តិ៍ឈ្មោះ និងម៉ាកយីហោក្រុមហ៊ុន ភាពរឹងមាំ និងស្ថិរភាព ហិរញ្ញវត្ថុក្រុមហ៊ុនជាដើម ។

បើគិតក្នុងវិស័យអចលនទ្រព្យ គឺមានតែក្រុមហ៊ុនអចលនទ្រព្យ Century 21 មួយតែប៉ុណ្ណោះដែលជាប់ចំណាត់ទី១ ក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន បានច្រើនជាងគេនៅលើពិភពលោក ហើយជាក់ស្ដែងគិតត្រឹមឆ្នាំ ២០២១ ក្រុមហ៊ុន Century 21 Real Estate លក់សិទ្ធិធ្វើអាជីវកម្មឱ្យក្រុមហ៊ុនចំនួន១៣.២២២ ក្រុមហ៊ុនទាំងនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលើពិភពលោក ។

ក្រុមហ៊ុន Century 21 Zillion Holding នឹងបន្តជ្រើសរើសបុគ្គលិក និងភ្នាក់ងារឱ្យបាន៣៨០០នាក់នៅទូទាំងប្រទេស​ និងកំពុងប្រកាសជ្រើសរើសរកប្រធានសាខា តាមឃុំសង្កាត់ចំនួន១៦០០នាក់ ដើម្បីអភិវឌ្ឍន៍ដីធ្លីនៅតាមមូលដ្ឋានក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here