ដោយ៖ លាងហួរ
ប្រទេសចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ប្រទេសចិនគ្រោងនឹងសាកល្បងពង្រីកកំណែទម្រង់ពន្ធលើអចលនទ្រព្យ។
ទីផ្សារលំនៅឋានរបស់ប្រទេសចិន បានធ្លាក់ចុះទៅវិញ បន្ទាប់ពីកំណែទម្រង់សំខាន់ៗក្នុងឆ្នាំ១៩៩៨ ដែលបានជំរុញឱ្យមានការរីកដុះដាល នៃអគារនគរូបនីយកម្មយ៉ាងឆាប់រហ័ស និងការប្រមូលផ្តុំទ្រព្យសម្បត្តិ។
យ៉ាងណាក្តី នៅពេលតម្លៃកើនឡើង មានការលើកឡើងពីការព្រួយបារម្ភអំពីគម្លាតនៃទ្រព្យសម្បត្តិ និងសក្តានុពល ដែលអាចបណ្តាលឱ្យបានអស្ថិរភាពសង្គម។
នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២នេះ។
ប្រភពខាងលើបានឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជាតិចិន កាលពីថ្ងៃសៅរ៍ ទី២១ ខែឧសភា បានអនុម័តផែនការចុងក្រោយបង្អស់ ដើម្បីលើកកម្ពស់ “ការប្រើប្រាស់លំនៅឋានសមហេតុផល” ដែលគ្រោងសាកល្បងរយៈពេលប្រាំឆ្នាំ ដោយពន្ធលើអចលនទ្រព្យ នឹងត្រូវដំឡើងលើអចលនទ្រព្យគ្រប់ប្រភេទ ដោយមិនរាប់បញ្ចូលផ្ទះនៅតាមជនបទមួយចំនួន។
ក្នុងឆ្នាំ២០១១ អាជ្ញាធរធ្លាប់បានចាប់ផ្តើមការសាកល្បង ដំឡើងពន្ធប្រភេទនេះ នៅក្នុងទីក្រុងសៀងហៃ និងទីក្រុង Chongqing ដោយផ្តោតលើអចលនទ្រព្យលំនៅដ្ឋានឯកជនលំដាប់ខ្ពស់។
យ៉ាងណាក្តី តំបន់គោលដៅ ដែលត្រូវយកពន្ធ នឹងត្រូវបានបង្ហាញនៅពេលក្រោយ។ ការប្រកាសនេះកើតឡើង ខណៈប្រធានាធិបតី ស៊ី ជិនពីន ជំរុញឱ្យមាន “វិបុលភាពរួម” បន្ថែមទៀត នៅក្នុងប្រទេសចិន ក្នុងគោលបំណងផ្សព្វផ្សាយទ្រព្យសម្បត្តិឱ្យបានស្មើៗគ្នា៕