ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីមន្ទីរសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន៧៣.៧០ភាគរយហើយ បើគិតត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២កន្លងមកនេះ។

ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីមន្ទីរសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន៧៣.៧០ភាគរយហើយ បើគិតត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២កន្លងមកនេះ។

ការសាថសង់ផ្លូវដ៏សំខាន់នេះ គ្រោងនឹងបញ្ចប់ការសាងសង់តាមផែនការនៅអំឡុងខែកញ្ញា ឆ្នាំ២០២២។
មន្រ្តីមន្ទីសាធារណការបានឲ្យដឹងទៀតថា ផ្លូវក្រវាត់ក្រុងទី៣ ដែលសម្រេចបាន៧៣.៧០ភាគរយនេះ គឺជាផ្លូវក្រវ៉ាត់ទីក្រុងពីតំបន់ទិសខាងលិច ខាងត្បូង ទៅភ្ជាប់តំបន់ខាងកើតរាជធានីភ្នំពេញ មានប្រវែង៥៣គីឡូ ម៉ែត្រ និងទទឹង២២ម៉ែត្រ ដោយគិតចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញបើកការដ្ឋានសាងសង់កាលពី ខែមករា ឆ្នាំ២០១៩ ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណ៥៣គីគឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត៣៨គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ១៥គីឡូម៉ែត្រ និងត្រូវចំណាយថវិកាប្រមាណ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។

ផ្លូវក្រវ៉ាត់ក្រុងដ៏សំខាន់មួយនេះ បាននិងកំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.៕