ភ្នំពេញ ៖ ការស្វែងរកទីតាំងល្អ ស្ថិតនៅកណ្ដាលទីក្រុងភ្នំពេញ សម្រាប់ការប្រកបអាជីវកម្ម បើកសហគ្រាស ក្រុមហ៊ុន ឬពង្រីកទំហំពាណិជ្ជកម្មបន្ថែម ក្នុងតំបន់ដ៏មានសក្ដានុពល ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និង មានចរន្តប្រជាជនច្រើន គឺជាតម្រូវការដ៏សំខាន់បំផុតរបស់ពាណិជ្ជករ និងវិនិយោគិន មិនអាចខ្វះបាន ដូចនេះ អគារ PLATINUM SQUARE បានកំពុងតែត្រៀមនិងលេចចេញនូវរូបរាងឡើងដើម្បីបំពេញនូវតម្រូវការចាំបាច់នោះបាន។
អគារ PLATINUM SQUARE នេះបង្កើតឡើងក្នុងគោលបំណងផ្គត់ផ្គង់បន្ថែម ទៅដល់សេចក្ដីត្រូវការ របស់វិនិយោគិន និងពាណិជ្ជករ គ្រប់រូប ដែលកំពុងស្វែងរកទីតាំងល្អ ឬមានតម្រូវការពង្រីកបន្ថែមនូវមុខជំនួញ អាជីវកម្ម ឬសេវាកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរ។ អគារ PLATINUM SQAURE ជាអំណោយផលដ៏សមប្រកបសម្រាប់បណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្ម និងត្រូវបានអភិវឌ្ឍ សាងសង់ឡើងលើផ្ទៃដីប្រមាណ6,000 ម៉ែត្រក្រឡា មានចំនួនសរុប 18អគារ ស្របតាមបទដ្ឋាន និងកម្រិតស្តង់ដារបច្ចេកទេស ដោយក្រុមហ៊ុន The Olympia City Development ជាបុត្រសម្ព័ន្ធក្រុមហ៊ុន OCIC ដែលមានឈ្មោះល្បីល្បាញក្នុង វិស័យសំណង់ និងការសាងសងអគារ ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើននៅកម្ពុជា ។
អគារ PLATINUM SQUARE នីមួយៗ មានកម្ពស់ចាប់ពី ៨ ទៅ ១០ ជាន់ ទទឹង 08 ទៅ 10ម៉ែត្រ និង បណ្ដោយប្រវែង20ម៉ែត្រ តាមការជ្រើសរើស ដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ មានបំពាក់មកជាមួយជណ្ដើរយន្តប្រអប់ 01គ្រឿង ចំណតរថយន្តក្រោមដីផ្ទាល់ខ្លួន ទីធ្លាខាងក្រោយ និងខាងមុខធំទូលាយ ប្រកបដោយប្រណិតភាព កិត្យានុភាព ភាពថ្នៃថ្នូ និងស៊ីវីល័យសាកសមបំផុតចំពោះ អាជីវកម្មធំៗដូចជា ធនាគារ ឫ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ហាង សម្លៀកបំពាក់ កាបូប ម៉ាក់ល្បីៗ ហាងពេជ្រ ក្រុមហ៊ុនបោះដុំគ្រឿងអេឡិចត្រូនិច អគ្គិសនី បោះដុំក្រណាត់ ហូលផាមួង សម្លៀកបំពាក់ និងកាត់ដេរ ក៏ដូចជា ក្រុមហ៊ុនវិនិយោគ និងអាជីវកម្មផ្សេងៗ ដែលទាំងនេះជាកត្តាធ្វើអោយអគារ PLATINUM SQUARE ក្លាយជាជម្រើសដ៏ល្អប្រសើរសម្រាប់មុខជំនួញរបស់លោកអ្នក
អគារ PLATINUM SQUARE មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសាធារណៈប៉ូឡូញ (ផ្លូវ163) សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ (ចម្ងាយ 100ម៉ែត្រពីរង្វង់មូលសំពៅមាស)។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យលក់ផ្ទាល់ដែលមានទីតាំង ទល់មុខរង្វង់មូលសំពៅមាស សង្កាត់វាលវង់ ៧ មករា រាជធានីភ្នំពេញ ឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ Cellcard: 092 801 809/089 985 988/099 720 727, Smart: 093 801 809/086 985 988/086 720 727 ។