ដោយ៖ សហការី
ភ្នំពេញ៖ ទន្ទឹមនឹងសក្ដានុពលដ៏ពុះកញ្ជ្រោល នៃមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ការអភិវឌ្ឍនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ក៏កំពុងមានសកម្មភាពគួរឱ្យកត់សម្គាល់ ជាហេតុធ្វើឱ្យតំបន់ភាគខាងត្បូងរាជធានីភ្នំពេញមួយនេះ មានការវិនិយោគឥតឈប់ឈរពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ។
គម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះដ៏លេចធ្លោមួយ របស់បុរី ប៉េង ហួត គឺ គម្រោង ដឹស្តា មេរាហ្កាដិន ត្រូវបានគេមើលឃើញថា ជាគម្រោងដ៏ឈានមុខគេមួយ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងការអភិវឌ្ឍទាំងលំនៅឋានប្រណីតៗ ម៉ូដរចនាទាន់សម័យ ទាំងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប ក្នុងគម្រោងផ្ទាល់ ដូចជា ក្លិបហោស៍ សួនច្បារសាធារណៈរំលេចដោយផ្កាចម្រុះពណ៌ ស័ក្ដិសមជាមួយឈ្មោះហ្កាដិនរបស់គម្រោងស្រាប់ ផ្សារទំនើប និងអគារពាណិជ្ជកម្ម នៅជាប់ផ្លូវ៥០ម៉ែត្រផ្ទាល់តែម្ដង។
ជាមួយដំណើរការសាងសង់យ៉ាងមមាញឹកទាំងយប់ ទាំងថ្ងៃ លោកអ្នកអាចមើលឃើញគេហដ្ឋានរាប់រយខ្នង រាប់ចាប់ពីវីឡាកូនកាត់ វីឡាភ្លោះ រហូតដល់វីឡាទោល កំពុងបង្អួតរូបរាងយ៉ាងស្កឹមស្កៃជាបណ្ដើរៗ ដោយមានម្ចាស់គេហដ្ឋានជាច្រើនកំពុងរស់នៅស្រាប់ និងរើចូលរស់នៅបន្ថែមទៀតជាហូរហែរ។
អតិថិជនអាចទិញភ្លាម ចូលនៅបានភ្លាមតែម្ដង។ ចំណែកផ្ទះអាជីវកម្ម និងអគារពាណិជ្ជកម្មវិញក៏កំពុងមានដំណើរការសាងសង់បានប្រហែល៤០%ហើយដែរ រួមជាមួយ ផ្សារទំនើប ភីអេច មេរាម៉ល ដែលនឹងបើកទទួលស្វាគមន៍ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ក្នុងពេលដ៏ខ្លីខាងមុខ។
ក្រឡេកមកមើលការដ្ឋានខាងក្នុងគម្រោងបន្ថែមទៀត ក្លិបហោស៍ដ៏ធំ និងទំនើបដាច់គេក្នុងតំបន់របស់គម្រោង ដឹស្តា មេរាហ្កាដិន កំពុងលេចរូបរាងកាន់តែច្បាស់ៗ ពីមួយថ្ងៃទៅមួយថ្ងៃ អមដោយសួនច្បារដ៏វែង មានផ្កាចម្រុះពណ៌ច្រើនប្រភេទ និងទីធ្លាសាធារណៈរៀបចំកម្មវិធីផ្សេងៗដ៏ធំទូលាយ។ គ្រប់សំណង់នៃគម្រោងទាំងអស់ របស់បុរី ប៉េង ហួត សុទ្ធតែជ្រើសរើសវត្ថុធាតុដើម និងបរិក្ខា ដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ។
ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោង ដែលមានវិសាលភាព៤០ហិកតាមួយនេះ នឹងផ្ដល់ជូនអតិថិជនគ្រប់លំដាប់ថ្នាក់ នូវជីវិតរស់នៅដ៏ស៊ីវិល័យ បង្កប់ដោយភាពស្ងប់ស្ងាត់ និងក្លិនក្រអូបពីផ្កាគ្រប់ប្រភេទ ពោរពេញដោយសុភមង្គល និងក្ដីសុខគ្រប់ពេលវេលា។
សូមអញ្ជើញមកទស្សនាការដ្ឋានសំណង់នៅគម្រោង ដឹស្តា មេរាហ្កាដិន ផ្ទាល់ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) និងសាកសួរព័ត៌មាននៅការិយាល័យលក់ ដែលនៅខាងមុខគម្រោងផ្ទាល់បានរៀងរាល់ម៉ោងធ្វើការ។
លោកអ្នកក៏អាចទាក់ទងសួរនាំព័ត៌មានបន្ថែមពីសហការីលក់យើងខ្ញុំ តាមរយៈទូរសព្ទលេខ 𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth៕