រកឃើញរូបរាងស្ថាបត្យកម្មសាលាអន្តរជាតកូរ៉េលើកដំបូងនៅទីក្រុងភ្នំពេញ

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ សាលាអន្តរជាតិកូរ៉េលើកដំបូង ដែលវិនិយោគដោយក្រុមហ៊ុន BOUYOUNG GROUP បាននិងកំពុងបង្ហាញប្លង់ស្ថាបត្យកម្ម ដ៏ឆើត ឆាយលើកដំបូងនៅរាជធានីភ្នំពេញ។

យោងតាមស្ថាបត្យករខ្មែរមួយរូប ដែលបាននិងកំពុងសហការកសាងសាលាអន្តរជាតិនេះឡើង បានមានប្រសាសន៍ឲ្យដឹង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា សាលាអន្តរជាតិកូរ៉េនេះ សាងសង់ឡើងមានរូបរាងជាទម្រង់អក្សរអ៊ុយ ដែលមានកំពស់៥ជាន់ និងផ្ទៃក្រឡាសរុបប្រមាណ២ម៉ឺនម៉ែត្រការ៉េ។

សាលាអន្តរជាតិនេះ នឹងបើកទទួលសិស្សចាប់ពីមតេយ្យ រហូតដល់ថ្នាក់ទី១២។

ស្ថាបត្យកររូបនោះបានឲ្យដឹងទៀតថា អាគារនេះគ្រោងចំណាយពេលសាងសង់រយៈពេល៦ខែប៉ុណ្ណោះ ជាល្បឿនមួយដ៏លឿន ស្ទើរមិនគួរឲ្យជឿ និងអាចចំណាយពេលសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់តាមផែនការ​របស់ខ្លួន។

BOUYOUNG GROUP ជាក្រុមហ៊ុនលំដាប់យក្សរបស់ប្រទេសកូរ៉េ ដែលបានចំណាយទុន៦០លានដុល្លារអាមេរិក សាងសង់អាគារខុនដូ ផ្សារទំនើប មជ្ឈមណ្ឌលវប្បធ៌ម និងកីឡានៅលើមហាវិថីសហព័ន្ឋរុស្ស៊ី ស្ថិតក្នុង​សង្កាត់ទឹកថ្លា រាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here