ដោយ: លាងហួរ
ប្រទេសឥណ្ឌា: យោងតាមរបាយការណ៍របស់ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ JLL បានឱ្យដឹងថា តម្រូវការសម្រាប់ផ្ទះល្វែងលំដាប់ខ្ពស់នៅ ទីក្រុង Delhi មានការកើនឡើង១១៤%ពីមួយ ត្រីមាសទៅមួយត្រីមាស ជាមួយនឹងការបើក ដំណើរការថ្មីនីមួយៗក្នុងត្រីមាសទទួលបានការ ទិញច្រើន។
ការលក់អាផាតម៉ិនលំដាប់ខ្ពស់នៅ ទីក្រុង Gurgaon មានចំនួន៥៤%ចំណែក ឯទីក្រុង Noida និង ទីក្រុង Delhi មាន ចំនួន ២៤%និង២២% រៀងៗគ្នា។
តម្រូវការអាផាតមិនលំដាប់ខ្ពស់បានកើនឡើងនា ពេលថ្មីៗនេះដោយសារកត្តាផ្សេងៗ ដូចជា អតិថិជនចង់រស់នៅ ប្រកបដោយសេចក្តីប្រាថ្នានិងតម្រូវការ ផ្ទះធំជាងមុននិងការកើនឡើងប្រាក់ចំណូល ប្រើប្រាស់របស់អតិថិជន។
ការបើកដំណើរការថ្មីបានកត់ត្រាការ កើនឡើង២៤%ពីមួយត្រីមាសទៅមួយត្រីមាស នៅក្នុងត្រីមាសទី១ឆ្នាំ២០២២ ការបើកដំណើរការថ្មី នៅក្នុងផ្នែកកម្រិតខ្ពស់ បានកើនឡើង២៤%។
ទីក្រុង Gurgaonមានចំណែក៥៦%នៃការ បើកដំណើរការថ្មីជាមួយនឹងគម្រោងថ្មីភាគច្រើន ដែលបានសាងសង់នៅច្រករបៀង Dwarka Expressway ដោយអ្នកអភិវឌ្ឍន៍ដូចជា M3M, Godrej, Shapoorji Pallonji s Sobha ចាប់ផ្តើមគម្រោងថ្មី ឬដំណាក់កាលថ្មី នៅក្នុងគម្រោងដែលមានស្រាប់របស់ពួកគេ៕