ដោយៈគង់ សូរិយា
ភ្នំពេញៈ បន្ទាប់ពីទទួលបានភាពជោគជ័យគំរោងទី១ នៃបុរីខេមរភូមិ ឥឡូវនេះក្រុមហ៊ុន ម៉ូណាចឈី លេនដ៍ អេន អីនវេសមិន (Monarchy land & Investment )ដែលជាអ្នកអភិវឌ្ឈ និងស្ថាបនិកបុរីខេមរភូមិ បានចាប់ផ្តើមសម្ពោធ បើកការដ្ឋានសាងសង និងលក់ជាផ្លូវការ នូវគំរោងទី២ របស់ខ្លួន នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ។
ជាមួយនិងការផ្តល់ជូននូវរង្វាន់ធំរថយន្ត Mazdaចំនួន២គ្រឿងជូនអតិថិជនដែលបានគាំទ្រ។
ពិធីនេះមានវត្តមានចូលរួម ពីសំណាក់លោកបណ្ឌិត សោម វឌ្ឍនៈ ស្ថាបនិក នៃបុរីខេមរភូមិ និងមានការចូលរួម ពីសំណាក់អតិថិជនចាស់ និងអតិថិជនថ្មីជាច្រើនទៀត។
បុរីខេមរភូមិគំរោងទី២នេះ មានទីតាំងនៅផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រ នៃតំបន់ដ៏មានសក្តានុពលថ្មី របស់ស្រុកកណ្តាលស្ទឹង ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ដែលចម្ងាយត្រឹមតែ៧០០ម៉ែត្រ ពីផ្កូវជាតិលេខ២(ខាងឆ្វេងដៃ បើមកពីព្រែកហូរ និងខាងស្តាំដៃ បើមកពីរង្វង់មូលគួរស្រូវ)។
លោកស្រីសុខ បូរី តំណាងផ្នែកលក់ បុរីខេមរភូមិ បានឲ្យដឹងថា គំរោងទី២របស់បុរីខេមរភូមិ ដែលបានសម្ពោធ បើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការនាពេលនេះ សាងសង់នៅលើផ្ទៃដីជិត២ហិចតា ហើយចំពោះសំណង់វិញ ត្រូវបានចែកចេញជា៣ប្រភេទផ្ទះ ក្នុងនោះមាន ប្រភេទផ្ទះល្វែងបែបអាជីវកម្ម ឬ(Shophouse ), ប្រភេទផ្ទះវីឡាកូនកាត់ (link Villa),និង ប្រភេទផ្ទះវីឡាទោល(Single Villa) ហើយដែលសំណង់លំនៅដ្ឋានទាំងនេះ ប្រើពេលសាងសង់១៨ខែ ដោយចាប់ពីខែកក្កដា ឆ្នាំ២០២២ តទៅ។
សំណង់លំនៅដ្ឋាន នៅក្នុងបុរីខេមរភូមិ សំរាប់ គំរោងទី២នេះ ត្រូវបានរចនានិងសាងសង់ឡើង តាមបែបស៊ីវិល័យស្របទៅតាមតម្រូវការ និងដែលមានទំហំខុសៗគ្នាសំរាប់អតិថិជន ក្នុងនោះ ទី១ ប្រភេទផ្ទះល្វែង បែបអាជីវកម្ម(Shophouse) មានទំហំដី៤.២ម៉ែត្រ គុណ២៥ម៉ែត្រ និងមានទំហំផ្ទះ៤.២ម៉ែត្រ គុណ១៤.៥ម៉ែត្រ )មាន៤បន្ទប់គេង និងបន្ទប់ទឹក៥ នៅសល់ដីក្រោយផ្ទះ2,5m និងសល់ដីមុខផ្ទះ6m លក់ក្នុងតំលៃចាប់ពី 85,800$ ទ្បើងទៅ។
ទី២ ប្រភេទផ្ទះវីឡាកូនកាត់ ឬ (Link Villa )មានទំហំដី៥ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ៥ម៉ែត្រ គុណ១០ម៉ែត្រ មាន៤បន្ទប់គេង និងបន្ទប់ទឹក៥ មានបន្ទប់ទទួលភ្ញៀវ១,ផ្ទះបាយ១ នៅសល់ដីមុខផ្ទះ៦ម៉ែត្រ និងសល់ដីក្រោយផ្ទះ៤ម៉ែត្រ មានតំលៃ 79,800$។
ទី៣ជាប្រភេទវីទ្បាទោល ឬ(Single Villa)មានទំហំដី១០ម៉ែត្រ គុណ២០ម៉ែត្រ, មានទំហំផ្ទះ៧ម៉ែត្រ គុណ១២ម៉ែត្រ មានចំនួន៦បន្ទប់គេង និងមានបន្ទប់ទឹក៧ មានបន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ១នៅសល់ដីមុខផ្ទះ៦ម៉ែត្រ និងក្រោយផ្ទះ៤ម៉ែត្រ មានតំលៃ 138,888$។ តំលៃលំនៅដ្ឋានទាំងបីប្រភេទ នៅក្នុងបុរីខេមរភូមិនេះ មានតម្លៃសមរម្យ ឬទាបជាងបើធៀប និងសំណង់លំនៅដ្ឋាននៃបុរីផ្សេងៗ ហើយចំពោះអតិថិជន ដែលទិញផ្ទះ នៅក្នុងគំរោង បុរីខេមរភូមិនេះនិងទទួលបានប្លង់រឹង ដោយឥតគិតថ្លៃ ប្រសិនបង់ផ្តាច់ភ្លាមៗ ឬបង់ផ្តាច់ក្នុង រយះពេល២ឆ្នាំ។
លោកស្រី សុខបុរីបានបន្តថា អ្វីដែលកាន់តែពិសេស សំរាប់គំរោងទី២ នៃបុរីខេមរភូមិនេះ អតិថិជន ដែលបានកក់ ឬបង់តាមដំណាក់កាល ឬបង ផ្តាច់ មិនថាអតិថិជនចាស់ ឬអតិថិជនថ្មីនោះទេ និងទទួលបានឪកាសឈ្នះរង្វាន់ធំ រថយន្តMazda ចំនួន២គ្រឿង និងរង្វាន់បន្ទាប់បន្សំជាច្រើនទៀត ចាប់រយៈការចាប់ឆ្នោត។
លក្ខណះពិសេស នៃគម្រោង បែបទំនើបកម្ម ស៊ីវីល័យ រចនាបថប្លែក រួមផ្សំបរិស្ថានល្អរស់នៅ ដោយភាពថ្លៃថ្នូរ និងមោទនភាព មានទីតាំងជាមួយភូមិអំណោយផល និងមានសក្តានុពល ដោយនៅមិនឆ្ងាយ ពីផ្លូវជាតិលេខ២ ដែលជាផ្លូវហាយវេយ៍ ដែលកំពុងស្ថាបនាដោយរាជរដ្ឋាភិបាល បានន័យថា ចម្ងាយតែ៧០០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវជាតិលេខ២) ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់ ពិសេសនៅក្បែរ ផ្សារទំនើបអីអន៣ និងមិនឆ្ងាយពីផ្លូវ៦០ម៉ែត និងផ្លូវ៥០ម៉ែត្រ. ក្បែរសាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្តអារាម និងតំបន់ពាណិជ្ជកម្ម មួយចំនួនទៀត ដែលកំពុងរីកដុះដាលដូចផ្សិត ជាបន្តបន្ទាប់នោះ៕