ក្រុមហ៊ុនKH Landទទួលបានការចាប់អារម្មណ៍និងវិនិយោគច្រើនពីអតិថិជនអំឡុងពេលចូលរួមពពិព៌ណដ៏ធំប្រចាំឆ្នាំ

0

ដោយៈ ស៊ីណេត

       ភ្នំពេញៈ ក្រុមហ៊ុនKh Land បានទទួលការចាប់អារម្មណ៍ខ្លាំងពីអតិថិជន និងអ្នកវិនិយោគជាច្រើន ដែលបានចូលរួមពិព៌ណអចលនទ្រព្យដ៏ធំ​ប្រចាំឆ្នាំ២០២២នេះ។

ក្នុងពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជា2022 ដែលរៀបចំដោយក្រុមហ៊ុនRealestate.com.kh យើងសង្កេតឃើញថា ទោះបីជាមានវិបត្តិ Covid 19 យ៉ាងណាក្តីក៏ប្រជាជនកម្ពុជាជាច្រើន នៅតែមានតម្រូវការ វិនិយោគលើវិស័យអចលនទ្រព្យ។

មានក្រុមហ៊ុនជាច្រើនបានចូលរួម និងបង្ហាញពីសក្តានុពលខ្លួនដោយក្នុងនោះផងដែរក្រុមហ៊ុនKH Land ក៏បានបង្ហាញពីគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ដែលជាគម្រោងលំនៅឋានដ៏ធំ និងសម្បូរបែប  អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតអតិថិជន ដែលពេញចិត្តវីឡារបស់បុរីKh Land និងបានកក់ប្រាក់ ក៏បានទទួលការឈ្នះរង្វាន់យ៉ាងច្រើន សន្ធឹកសន្ធាប់ពី កម្មវិធីតាំងពិព័រណ៍អចលនទ្រព្យ ធំជាងគេនៅកម្ពុជានេះផងដែរ។

នាយកប្រតិបត្តិនៃគេហទំព័រRealestate.com.kh លោកTom Osullivanបានមានប្រសាសន៍ថា ពិព៌ណនេះមានក្រុមហ៊ុនជាតិ អន្តរជាតិជាង១០០ក្រុមហ៊ុនបានចូលរួម ដែលវាជាព្រឹត្តិការណ៍ធំមួយ និងអនុញ្ញាត្តឲ្យសាធារណៈជនចូលទស្សនា និងអាចសិក្សាក្រេបជញ្ជក់ចំណេះដឹងពីអ្នកមានបទពិសោធន៍ជាច្រើននៅក្នុងវិស័យនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here