វិនិយោគិនបូកគោលែនបោះទុន១០ម៉ឺនដុល្លាររៀបចំប្រព័ន្ឋទឹកស្អាត ជូនដល់អតិថិជន

0

ដោយៈ គង់ សូរិយា

       កំពតៈ ថ្នាក់ដឹកនាំក្រុមហ៊ុនYoungsia Real Estateបានបោះទុនជាច្រើនម៉ឺនដុល្លារអាមេរិក ដើម្បីកសាងស្ថានីយ៍ប្រព័ន្ឋទឹកស្អាតដល់អតិថិជន ដែលបានទិញគំរោងបូកគោលែនទី២ និងទី៣។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ដែលបាន និងកំពុងវិនិយោគគំរោងដីលំហែរបូកគោលែន បានមានប្រសា​សន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី៥ កក្កដានេះថា ការរៀបចំស្ថានីយ៍ និងទុយោទឹកស្អាតនេះ ចំណាយប្រមាណ៥០,០០០ដុល្លារសំរាប់គំរោងនិមួយៗ ដែលការរៀបចំនេះធ្វើឡើង ដើម្បីឲ្យអតិថិជនមានទឹកប្រើប្រាស់ ដែលជាទឹកស្អាតជួយដល់សុខភាពអ្នកប្រើប្រាស់។

លោកបន្តថា “ទឹកស្អាតនេះត្រូវយកទៅធ្វើតេស្តនៅក្រសួង ទើបយក​មកឲ្យអតិថិជនប្រើប្រាស់ ហេតុនេះទើបយើងបាន និងកំពុងបន្តគិតគូរៀបចំ ឲ្យមានស្តង់ដាត្រឹមត្រូវ”។ លោកបន្តថា “យើងកំពុងគិតគូរធ្វើយ៉ាងណាឲ្យអ្នកទិញដីនៅទីនេះ អាចមកប្រកបអាជីវកម្ម អាចមកលំហែរ និងរស់នៅបាន តាមរយៈហេដ្ឋារចនាសម្ព័ន្ឋចាំបាច់នានា ដែលក្រុមហ៊ុនផ្តល់ជូន”។

លោកCooler Tanបានបន្តថា ទស្សនទាននៃការអភិវឌ្ឍរបស់យើង គឺធ្វើយ៉ាងណាជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជាគំរោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវសង្គម ពិសេសយើងរួមចំណែ​កអភិវឌ្ឍន៍ទេសចរណ៍ ដោយគំរោងបូកគោលែនបី នឹងររៀបចំឡើងជាសហគមន៍ទេសចរណ៍ថ្មីមួយ ដែលអ្នកទៅលេងកំសាន្តនៅខេត្តកំពត អាចចូលទស្សនា និងលេងកំសាន្តនៅក្នុងគំរោងនេះបាន ព្រោះគំរោងនេះមានដាំផ្កាសាគូរ៉ា៤០០ដើម រៀបចំផ្លូវថ្មើជើងប្រវែង៥០០ម៉ែត្រលើចង្កេះភ្នំ និងរៀបចំសួនទឹកកំសាន្ត ពិសេសហេដ្ឋារចនាសម្ព័ន្ឋនានា មានភាពងាយស្រួល ធំទូលាយ និងផ្តល់ូវផាសុខភាពពិតប្រាកដដល់អ្នករស់នៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here