ដំណឹងក្រៀមក្រំៈអតីតនាយករដ្ឋមន្រ្តីជប៉ុនរងការបាញ់ប្រហារបានទទួលមរណភាពហើយ

ចែករំលែក

ដោយៈ គង់ សូរិយា

       តូក្យូៈ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោកសិនហ្សូ អាបេ ត្រូវបានគេបញ្ជូ​បានទទួលមរណៈភាពហើយ ដែលជាដំណឹងដ៏ក្រៀមក្រំមួយ។

លោកត្រូវបានគេរាយការណ៍ថា បេះដូងលែងដើរ និងមិនមានសញ្ញាសង្ឃឹមរស់ទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK និងបណ្តាញសារព័ត៌មានអន្តរជាតិនានា នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។

យោងតាមសារព៌តមានNHK បានឲ្យដឹងថា មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោកអាបេ កំពុងថ្លែងសុន្ទរកថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជន មកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន នឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

មកទល់នឹងពេលនេះ គេមិនទាន់ដឹងពីស្ថានភាពរបស់ លោក អាបេនោះទេ តែបើតាមសារព័ត៌មាន Jiji លោក អាបេ ហូរឈាមចេញពីក ហើយសន្លប់មិនដឹងខ្លួន និងមានសញ្ញាសង្ឃឹមរស់ឡើយ នៅពេលបញ្ជូនទៅមន្ទីរពេទ្យ។

លោកអាបេ មានអាយុ៦៧ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០៕

 


ចែករំលែក