ដោយៈ គង់ សូរិយា
ភ្នំពេញៈ ធនាគារហត្ថា នៅតែសម្រេចបានកំនើនល្អប្រសើរ លើការ ផ្តល់ឥណទាន និងការដាក់ប្រាក់បញ្ញើរពីអតិថិជន។
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ធនាគារហត្ថា នៅតែសម្រេចបានកំនើនល្អប្រសើរ លើការ ផ្តល់ឥណទាន និងការដាក់ប្រាក់បញ្ញើរពីអតិថិជន។
ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៨ កក្កដានេះថា គិតដំណាច់ឆមាសទី១ឆ្នាំនេះ ធនាគារហត្ថាសម្រេចបាន កំនើនឥណទានជាង២០ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការដាក់ប្រាក់បញ្ញើរ ក៏សម្រេចបានកំនើនល្អប្រសើរផងដែរ។
លោកបន្តថា “កំនើននៃការរីកចម្រើនរបស់យើង សម្រេចបានជោគជ័យជាងការគ្រោងទុក ជាមួយនឹងឥណទានសងយឺត មានទំហំជាង១ភាគរយបន្តិចប៉ុណ្ណោះ ដែលវាជាសញ្ញានៃភាពរ៉ឹងមាំរបស់ធនាគារ”។
លោកបន្តថា “ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច សង្គមឡើងវិញ យើងបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ឥណទានដល់សហគ្រាសធុនតូច និង មធ្យមក្នុងវិស័យទេសចរណ៍ ដែលយើងគិតថាវិស័យនេះ នឹងងើបឡើងវិញលឿន”។
លោកឧកញ៉ាហួត អៀងតុងបានបន្តថា ជាមួយនឹងវឌ្ឍនភាពល្អប្រសើរ ធនាគារបាននិងកំពុងវិនិយោគកាន់តែច្រើន លើបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជួយសម្រួល ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជា ធ្វើឲ្យការងារកាន់តែមានប្រសិទ្ឋភាព និងទំនុកចិត្តកាន់តែខ្ពស់។
គិតរហូតដល់ដំណាច់ឆមាសទី១ឆ្នាំនេះ ធនាគារហត្ថាមានសាខាចំនួន១៧៧ទូទាំងប្រទេស និងមានទ្រព្យសកម្មជាង២០០០លានដុល្លារអាមេរិក៕