ដោយ:លាងហួរ
ប៉េកាំង: ប្រទេសចិនបានដាក់ចេញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពគោលនយោបាយដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។
យោងតាមការិយាល័យស្ថិតិជាតិ បានឱ្យដឹងថា ការវិនិយោគរបស់ប្រទេសចិន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធបានកើនឡើង៦,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងពេល៥ខែដំបូងនៃឆ្នាំនេះ។
ចំណែកការវិនិយោគ ដែលបានគ្រោងទុកសរុប នៅក្នុងគម្រោង ដែលបានចាប់ផ្តើមថ្មី ក្នុងអំឡុងពេលនេះ បានកើនឡើង២៣,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រទេសចិនបានសន្យានូវវិធីសាស្រ្តសកម្មកម្រិតមធ្យម ក្នុងការជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសន្និសិទការងារសេដ្ឋកិច្ចកណ្តាល កាលពីឆ្នាំមុន ក៏ដូចជារបាយការណ៍ការងាររបស់រដ្ឋាភិបាលនៅឆ្នាំនេះ ស្របតាមការដាក់ចេញយុទ្ធសាស្ត្រសំខាន់ៗ និងផែនការប្រាំឆ្នាំលើកទី១៤។
ការអំពាវនាវជាថ្មីរបស់ប្រទេសចិនសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធគឺ បានបញ្ជាក់ជាថ្មីនៅក្នុងកិច្ចប្រជុំប្រតិបត្តិក្រុមប្រឹក្សារដ្ឋនាពេលថ្មីៗនេះ ដែលបានសម្រេចបង្កើនរហូតដល់៣០០ពាន់លានយ័ន (ប្រហែល៤៤,៧១ពាន់លានដុល្លារអាមេរិក) តាមរយៈការចេញមូលបត្របំណុលសម្រាប់ការបំពេញដើមទុននៃគម្រោងធំៗ ក្នុងចំណោមវិធានការផ្សេងទៀត។
នៅចុងខែឧសភា មូលបត្របំណុលសរុបចំនួន២,០៣ពាន់ពាន់លានយន់ត្រូវបានចេញលក់ ដែលស្មើនឹង៥៩ភាគរយនៃកូតាសរុប ពោលគឺកើនឡើង១,៤ពាន់ពាន់លានយ័នធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕